ដល់ ក ហើយលោកអើយ! ចិនរឹបអូសវ៉ាក់សាំងកូវីដ១៩ ក្លែងក្លាយរាប់ពាន់ដូស

0

ប៉ូលិសចិន បានចា ប់ ខ្លួនមនុស្សច្រើនជាង ៨០នាក់ និងរឹ ប អូ ស បានវ៉ាក់សាំង កូវីដ១៩ ក្លែ ង ក្លា យ ចំនួន ៣,០០០ដូស នៅក្នុងប្រតិបត្តិការបង្ក្រាបការផលិត និងចែកចាយវ៉ា ក់ សាំ ង ក្លែ ង ក្លាយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅព្រឹកថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រុមជ ន ស ង្ស័ យ ខាងលើ បានលួ ច លក់វ៉ាក់សាំង ក្លែ ង កា្ល យ តាំងតែពីខែកញ្ញា ឆ្នាំ២០២០មកម្ល៉េះ។ វ៉ា ក់ សាំ ង ក្លែ ង ក្លា យ ត្រូវបានផលិតឡើង ដោយការចា ក់ បញ្ចូលសូលុយស្យុងអំបិលក្នុងសឺរ៉ាង ហើយមិនតែប៉ុណ្ណោះក្រុមជ ន ស ង្ស័ យ ក៏មានបំណងនាំចេញវ៉ាក់សាំងទាំងនេះ ទៅក្រៅប្រទេសផងដែរ។

គួរបញ្ជាក់ថា ប្រតិបត្តិការបង្រ្កាបវ៉ាក់សាំងខាងលើ ធ្វើឡើងនៅតាមទីតាំងជាច្រើន ក្នុងនោះរួមមានទាំងទីក្រុងប៉េកាំង, ទីក្រុងសៀងហៃ និងខេត្តសានទុងជាដើម។ បណ្តាប្រទេសនៅជុំវិញពិភពលោកបាននឹងកំពុងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងដោយសង្ឃឹមថា ការឆ្លងរា ល ដា ល នៃ ជំ ងឺ ឆ្ល ង កូរូណា នឹងបញ្ចប់ក្នុងឆ្នាំ២០២១៕