មកមើលសម្រស់កញ្ញា នាង​ គន្ធា ស្អាតឡើងប្លែក និងមានហាងឆេងខ្ពស់ ដោយសារតែទទួលបាន…

0

អាចនិយាយបានថា សព្វថ្ងៃនេះប្រជាប្រិយភាពរបស់តារាចម្រៀងស្រី នាង ប្រាក់គន្ធា កាន់តែកើនឡើងខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងសំឡេងយ៉ាងអំណាយផលពីធម្មជាតិរបស់នាង ដោយទទួលបានការស្រលាញ់ ពេញចិត្តយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រជាច្រើន។

ក្នុងនោះផងដែរ តារាចម្រៀងស្រីវ័យក្មេង នាង ប្រាក់គន្ធា ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងទៅលើសកម្មភាពប្រចាំថ្ងៃ ក៏ដូចជារូបសម្រស់របស់នាងផងដែរ។​

យ៉ាងណាមិញ បើយើងងាកទៅមើលរូបភាពជាច្រើន កាលពីប៉ុន្មានឆ្នាំមុន និងមកដល់ពេលបច្ចុប្បន្ននេះវិញ គេសង្កេតឃើញថា នាង ប្រាក់គន្ធា មានភាពខុសគ្នាច្រើន គួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែន ទាំងរូបរាង ពណ៌សម្បុរ ដែលធ្វើឲ្យបណ្ដាប្រិយមិត្តមានការចាប់អារម្មណ៍លើនាង។

ជាក់ស្ដែង ដោយ នាង ប្រាក់គន្ធា កាលពីចូលរួមប្រកួតប្រជែងក្នុងកម្មវិធីប្រលងចម្រៀងលើកដំបូងនោះ គេកត់សម្គាល់ឃើញថា តារាចម្រៀងស្រីវ័យក្មេងដ៏មានប្រជាប្រិយភាពរូបនេះ ហាក់បីដូចជាក្មេងស្រីម្នាក់ ដែលមានសម្រស់មិនសូវជាសស្អាតប៉ុន្មាននោះទេ។

ជាក់ស្តែងក្រោយពេលកញ្ញា​បានដុះធ្មេញដែករបស់ខ្លួនហើយនោះ ធ្វើឲ្យរូបសម្រស់ប្រែជាស្រស់ស្អាតឡើង និងគួរទាក់ទាញយ៉ាងខ្លាំង រហូតធ្វើឲ្យមានសម្អាងការមួយបានអញ្ជើញរូបនាងទៅថតស្ពតឲ្យថែមទៀតផង៕ កាន់តែជ្រាបច្បាស់សូមមើលរូបភាពខាងក្រោម៖