លោកឧកញ៉ា ឌួង ឆាយ៖ ឆាក ជី វិ ត មនុស្ស ខ្លី ណាស់ ពេលវេលាក៏ដើរលឿនដែរ…ចឹងគួរចំណាយពេលវេលាផ្តល់ភាពកក់ក្តៅអោយកូនៗអោយបាន…

0

ប្រិយមិត្តពិតជាស្គាល់ហើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក ឧកញ៉ា ឌួង ឆាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលជាបុគ្គលមនុស្សធម៌មួយរូបក្នុងសង្គម។ លោកតែងទទួលបាន ការគោរពស្រលាញ់លោក និងកោតសរសើរពីទឹកចិត្តល្អ ដែលបានជួយដល់ជ ន ទី ទា ល់ ក្រ នាពេលកន្លង។

មួយរយៈចុងក្រោយនេះ គ្រួសាររបស់លោក ពិតជាមិនសូវមានភាពក ក់ ក្ដៅ ឡើយដោយសារតែ លោកនឹងភរិយា បានលែងលះគ្នា ដែលធ្វើឲ្យមហាជនជាច្រើន ក៏មានការសោកស្ដាយផងដែរ ចំពោះរឿងមួយនេះ។

តាមការសង្កេតលោក ឌួង ឆាយ ជាឪពុកម្នាក់ដែលស្រលាញ់ និងយកចិត្តទុកដាក់ទៅលើកូនៗខ្លាំង។ រាល់ពេលដែលលោកបាននៅជិតកូនៗរបស់លោក តែងតែបង្ហាញស្នាមញញឹម យ៉ាងមានន័យបំផុត​សម្រាប់ជីវិតរបស់លោក។

ជាក់ស្តែងកាលពី ២ថ្ងៃមុន លោកបានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ក្រោយពេលបានមើលកុនជាមួយកូនប្រុសរបស់លោក ដោយលោកបានរៀបរាប់ថា៖ «លើកដំបូងដែលមើលកុនតែ 2 នាក់កូនប្រុស

ហើយទាំង 2 នាក់ខានមើលកុន 1 ឆ្នាំហើយ។ ឆាកជីវិតមនុស្សខ្លីណាស់ ពេលវេលាក៏ដើរលឿនដែរ កូនៗក៏ធំធាត់ឆាប់រហ័សមិនអាចត្រលប់ក្រោយ ចឹងគួរចំណាយពេលវេលាផ្តល់ភាពកក់ក្តៅអោយកូនៗអោយបានច្រើន

ទាន់ពួកគាត់ត្រូវការយើង ជៀសជាងចំណាយពេលវេលាអត់ប្រយោជន៍សេពគ្រឿងស្រវឹងសុរាមេរយពេលមិនសប្បាយចិត្ត ឌួង ឆាយ»៕ សូមមើលរូបភាពខាងក្រោមនេះ៖