នេះយោងតាមគណនីហ្វេសប៊ុកឈ្មោះ Mak Tätä បានរៀបរាប់ថា៖ នេះជាបទពិសោធន៍ខ្ញុំ ( កូនក្រៅ ស្បូ ន )! ខ្ញុំកូនទីមួយសម្រាលធម្មជាតិ សុខភាពល្អមិនដែលមាន ប ញ្ហា អ្វី បានបីឆ្នាំដោយពន្យាតាមធម្មជាតិ។
គិតថាយកមួយទៀតបាត់រដូវភ្លាមពិនិត្យឃេីញ គំនូសមិនសូវច្បាស់ 5ថ្ងៃក្រោយពិនិត្យម្តងទៀតច្បាស់ ក៏គិតថាមានទម្ងន់ដូចកូនទីមួយ តែក៏ចាប់ផ្តេីមអួលៗនៅផ្នែកខាងក្រោមពោះ សួរមិត្តផ្សេងៗគេថាបំរែបំរួល ស្បូ ន
គេក៏ធ្លាប់ ទៅពេទ្យមណ្ឌុល(ខ្ញុំអ្នកតាមខេត្ត)បេីកថ្នាំធម្មតា(ជាតិដែក)សួរពេទ្យគាត់ថាមកពីយេីងធ្វេីការធ្ងន់។ 👉 2,3ថ្ងៃក្រោយចុកពោះខ្លាំង10នាទី តែគិតថាញាំអ្វីខុស ក៏បាត់វិញ។ 👉 3ថ្ងៃក្រោយក៏ចុ ក អួ ល មិន
ទុកចិត្តក៏ទៅអេកូម្នាក់ឯង ពេទ្យគ្រាន់តែអូសភ្លាម គាត់ថា ឈា ម បែ ក ពេញពោះហេីយត្រូវប្រយ៉ាប់ វះ កា ត់ កុំទុកយូរ គ្រោះ ថ្នាក់ ណាស់ ពេលនោះអារម្មណ៍លែងនៅក្នុងខ្លួនហេីយ ទៅផ្ទះទាំងរាងវិលមុខ ទៅដល់ផ្ទះប្រាប់អ្នក
ផ្ទះភ្លាម មិនដល់មួយម៉ោងផង ពួកគាត់រៀបជូនមកពេទ្យ មិនទាន់ទាំងចេញពីផ្ទះ ក៏ចាប់ផ្តេីម ចុ ក ខ្លាំ ង និងងងឹតមុខបា.ត់ហេីយ រហូត ស ន្ល ប់។ (មិនដែលធ្លា ក់ ឈា ម) នេះជាបទពិសោធន៍ខ្ញុំ បេី បា ត់ រដូវហេីយ
ពិនិត្យទឹកនោមឃេីញមានហេីយឆាប់ទៅមេីលអេកូទៅកុំទុកយូរ ខ្ញុំតែ6សប្តាហ៍បែក ហេីយត្រូវ កា ត់ ដៃ ស្បូ ន ម្ខាងទៀត មិនដឹងថាអាចមានកូនទៀតឬអត់ទេ។ បេីការសរសេរនេះមិនបានល្អ សូមអធ្យាស្រ័យផង ព្រោះ
មិនសូវចេះរៀបរាប់ទេ គ្រាន់តែជាអ្វីដែលធ្លាប់ជួបនិងមិននឹកស្មាន រឿងខ្លះយេីងគិតថាវាមិនអាចកេីតលេីខ្លួនយេីងទេ តែអ្វីៗមេីលមិនឃេីញ…ជូនពរម៉ាក់ៗទាំងអស់សំណាងល្អ៕