កាន់តែរឹកវរ គេផ្ដាច់សេវាទូរស័ព្ទ, internet ប្រជាជនមីយ៉ាន់ម៉ានាំគ្នា វា យ ដំសំណប៉ាហាំងឬដែក ដែលយកមកពីផ្ទះបាយលាន់កងរំពងពេញទីក្រុង…

0

លោកស្រី អោង សាន ស៊ូជី ដែលត្រូវបានយោធាចាប់ឃុំខ្លួន ជាមួយបណ្តាថ្នាក់ដឹកនាំបក្សកាន់អំណាច NLD របស់លោកស្រី កាលពីថ្ងៃចន្ទបានអំពាវនាវឲ្យប្រជាជនមីយ៉ាន់ម៉ា នាំគ្នាធ្វើបាតុកម្មតវ៉ា និងកុំទទួលស្គាល់

ការឡើងគ្រប់គ្រងអំណាចរបស់យោធា។ យោធាមីយ៉ាន់ម៉ាបានអះអាងថា ការធ្វើសកម្មភាពបែបនេះរបស់ខ្លួន គឺឆ្លើយតបទៅនឹងការបោះឆ្នោតប្រព្រឹត្តទៅកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានការលួចបន្លំ។

យ៉ាងណាក៏ដោយ ក្រោយបណ្តាញអ៉ីនធើណិត ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងប្រព័ន្ធទំនាក់ទំនងនានាត្រូវបានបិទខ្ទប់ ស្ថានការណ៍ជាក់ស្តែងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ពិតជាមិនទាន់មាននរណាអាចដឹងច្បាស់លាស់នោះឡើយ។

ក្រោយមានការបិទបែបនេះ ប្រជាជនបង្ហាញសកម្មភាពមិនពេញចិត្ដទៅនឹងការធ្វើរដ្ឋប្រហាររបស់ពួកយោធា ត្រូវបានប្រជាជននាំគ្នាធ្វើការតវ៉ានិងថ្កោលទោសយ៉ាងខ្លាំង ដោយម្នាក់ៗយកប្រដាប់បំពងសម្លេងដូចជាស្នែងផ្លុំ

ខ្លះទៀតយក ឧបករណ៍សម្រាប់ប្រើនៅក្នុងផ្ទះបាយ ដូចជា កន្ថន់ដែក ឆ្នាំង យកមកគោះកងរំពង ដែលធ្វើឡើងនៅជុំវិញទីក្រុងយ៉ាំងហ្គោនរបស់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃអង្គារទី ២ ខែកុម្ភៈ

ក្នុងសញ្ញាដ៏ធំបំផុតមួយនៃសកម្មភាពសាធារណៈដើម្បីបដិសេធរដ្ឋប្រហារយោធាដែលបណ្តេញរដ្ឋាភិបាលលោកស្រីអ៊ុងសានស៊ូជី៕ កាន់តែជ្រាបច្បាស់សូមមើលរូបភាព និងវីដេអូខាងក្រោមនេះ៖

វីដេអូ៖