ពិតជាប្ដីពូកែមែន! ខាន់ ជេមស៌ លួចទិញផ្ទះវីឡាយ៉ាងធំមិនឲ្យប្រពន្ធដឹង ទុក Surprise ភរិយា ក្នុងថ្ងៃខួបកំណើត (មានវីដេអូ)

0

តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ខាន់ ជែមស៍ ជាតារាចម្រៀងមួយរូបដែលកំពុងស្ថិតក្នុងការសង្ស័យរបស់មហាជនជាមួយនឹងការចាកចេញពីទ្រនំសាន់ដេ ផ្លាស់ទៅជ្រកនៅទ្រនំយក្សហង្សមាស។

ជាមួយគ្នានេះផងដែរស្ថិតក្នុងពេលវេលាដែលព័ត៌មានមួយនេះមិនទាន់ចេញជាផ្លូវការនោះ ម្ចាស់បទ “ធ្វើដើម្បីខ្លួនឯង កុំដើម្បីបងពេក” រូបនេះនៅតែបន្តចេញនូវបទចម្រៀងថ្មីៗជាហូរហែក្នុងផលិតកម្មសាន់ដេ

និងត្រៀមចេញនូវបទចម្រៀងនាឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាពេលខាងមុខនេះថែមទៀតផង។ ដោយឡែក កាលពីម្សិលមិញនេះ តារាចម្រៀងប្រុសប្រចាំផលិតកម្ម Sunday លោក ខាន់ ជេមស៍ បាន

បញ្ចេញវីដេអូនៅលើបណ្តាញសង្គម Facebook ពីការធ្វើពិធីខួបកំណើតជូនភរិយាជាទីស្រលាញ់ ដោយបាន Surprise ភរិយាលោកជាមួយ ផ្ទះវីឡាមួយខ្នង ដែលកំពុងតែស្ថិតក្នុងការសាងសង់នៅឡើយ។ ដោយលោក ខាន់ ជេមស៍

បានសរសេរនូវ Caption ថា៖ Surprise បានសម្រេចរីករាយថ្ងៃខួបកំណើតណាប្រពន្ធសម្លាញ់ ប្តីជូនពរឱ្យអូនជួបតែសំណាងល្អពេញមួយជីវិត ស្នាមញញឹមរបស់អូនគឺជាភាពជោគជ័យរបស់បង នៅក្រោយភាពជោគជ័យរបស់បង គឺមានចំណែករបស់អូន ៕ សូមមើលវីដេអូខាងក្រោម៖

វីដេអូ៖