តារាកំប្លែងជើងចាស់ លោកតា ប៉ិគក់ ដែលលក់ម្ជូរ គាត់នៅតែចង់សម្ដែងដូចមុន ប៉ុន្តែអាចពិបាកដោយសារតែគាត់មានជំ ងឺ…

0

លោកតាបុិកគក់ ឈានចូលដល់វ័យ ៧៤ឆ្នាំ ដែលប្រជាពលរដ្ឋខ្មែរភាគច្រើនបានស្គាល់លោកតា ថាជាតារាកំប្លែងមួយរូប ដ៏មានសមត្ថភាព ពិសេសតែងតែធ្វើទស្សនិកជនផ្ទុះសំណើច

សើចសប្បាយ និងរំសាយអស់ ទុ ក្ខ កង្វល់ផងដែរនោះ កាលពីពេលថ្មីៗនេះ បានលេចចេញជាព័ត៌មានអំពីលោកតាថា បច្ចុប្បន្នលោកតា មកលក់ម្ចូរនៅម្តុំសាលាទួលគោក។

យ៉ាងណាមិញ តាមរយ:នាទីសិល្បករកម្ពុជា ក៏បានបង្ហាញការពិតដោយបានជួបសម្ភាសន៍ និងបានសាកសួរលោកតាអំពីមូលហេតុដែលនៅពីក្រោយរឿងដែលលោកតា ធ្លាក់ខ្លួនមកធ្វើការលក់ម្ចូរតាមផ្លូវដូច្នេះ៖

លោកតាជួលតួបគេ លក់ម្ចូរបន្តិចបន្ទួច នៅក្នុងមួយខែត្រូវចំណាយថ្លៃជួលតួបប្រមាណជាង២០០ដុល្លារ ដែលអាជីវកម្មនេះ លោកតាជាអ្នកលក់ ពីរនាក់កូនស្រី

ក្នុងកិច្ចសម្ភាសន៏លោកតា បានបញ្ជាក់ប្រាប់ទៅលោក អ៊ឹម ជីវ៉ា ថា លោកតា នៅតែស្រលាញ់សិល្បៈ តែបើឲ្យគាត់លេង ដូចមុនវាពិបាកបន្តិច ព្រោះគាត់ចាស់ហើយ តែចិត្តនៅតែស្រលាញ់អញ្ចឹង។ បើនិយាយពីភរិយារបស់លោកតាវិញ រាល់ថ្ងៃនេះ គាត់កំពុងតែមានជំ ងឺ ក្រពះ ពោះវៀន​ផងដែរ។

ជាចុងក្រោយ បើបងប្អូនបានស្គាល់ កុំភ្លេចណា មកជួយទិញ ម្ជូរ និងកាហ្វេ របស់លោកតាប៉ិគក់ នៅក្នុងខណ្ឌទួលគោក បើសិនជាបងប្អូនមកមិនឃើញទេ អាចទំនាក់ទំនង តាមលេខទូរស័ព្ទ ០៧៨ ៥៩ ៧៩ ៩៣៕