ក្រោយគេរិះគន់ខ្លាំងបែកផ្សែងរឿង «ទុំទាវ២០២១» ស្រាប់តែ អាជី សុំទោស និងព្រមានប្ដឹងផងដែរ អ្នកដែលបាន….(មានវីដេអូ)

0

ប្រិយមិត្តមួយចំនួនប្រាកដជាបានឃើញហើយ នូវវីដេអូសម្ដែងរបស់លក់ឡេដ៏ល្បី អាជី និងប្អូនរបស់ខ្លួន ដែលបានសម្ដែងរឿងទុំទាវឆ្នាំ២០២១។

ក្រោយពីបានមើលការសម្ដែងហើយ មហាជនជាច្រើន បាននាំគ្នារិះគន់ជាខ្លាំង ដោយសារតែមិនពេញចិត្តនូវការសម្ដែងខុសឆ្គងរបស់ក្រុមអ្នកលក់ឡេដ៏ល្បីរូបនេះ។

ប៉ុន្តែដោយសារតែឃើញការរិះគន់ខ្លាំងពេក ក៏បានលុបចោលវិញថែមទាំងសរសេរថា៖ «រឿង ទុំទាវ 2021 បែបកំប្លែង ប្រសិនជាមានកំហុសខុសឆ្គងមេត្តាខន្តីអភយ័ទោសព្រោះវាគ្រាន់តែជាការសម្ដែង អោយបងប្អូនសើច អ្វីដែលសំខាន់សម្រាប់អ្នកយកវីឌីអូរឿងនេះចម្លងយកទៅកាត់ ត

និយាយស្ដីឌៀលកប់ៗមាត់ អញ្ជើញលុបផង រិះគុណក្រោមខមមិនបានតែកុំជេរឌៀលហើយចម្លងដោយគ្មានការអនុញ្ញ៉ាត ចូលរិះគុណដើម្បីស្ថាបនា😍 មានអ្នកផ្សេងថតលើសៗនិងផងមិចមិនឌៀលគេដែរទៅ? មិចចឹង?»។

ក្រោយមកទៀតក៏បានសរសេរទៀតថា៖ «រឿង ទុំទាវ 2021 អរគុណសម្រាប់មតិរិះគុណដើម្បីស្ថាបនា ហើយក៏សុំទោសរាល់កំហុសខុសឆ្គងរបស់ក្រុមសម្ដែងពួកខ្ញុំ ដោយសារតែពួកខ្ញុំមិនបានដឹង ចឹងវីឌីអូនិងគឺខ្ញុំបានលុបរួចហើយ

សម្រាប់អ្នកដែលចម្លងយកទៅផុសត និយាយជេរឌៀលជាសាធារណៈ ទុកពេលអោយ24ម៉ោងសម្រាប់លុប ចោលបើមិនលុបនៅតែបន្តបង្ខូចកេរ្ដ៍ឈ្មោះខ្ញុំក្នុងសាធារណៈគឺមេធីវីនិងចាត់ចែងទៅតាមផ្លូវច្បាប់ ព្រោះក្រុមសម្ដែងពួកខ្ញុំបានដឹងនៅកំហុសឆ្គងហើយក៏លុបចោលភ្លាមៗដែរ

តែបើនៅតែមានចេតនាយកទៅកាត់តបង្ហោះទៀត ត្រៀមខ្លួនប្រឈមនៅនិងមុខច្បាប់ទៅ ចម្លងកាត់តបង្ហោះជាសាធារណៈដោយគ្មានការអនុញ្ញ៉ាតពីម្ចាស់ដើម ធ្វើអោយប៉ះពាល់ដល់កេរ្ដ៍ឈ្មោះនិងកិត្តិយស ❤️🙏😉 រក្សាសិទ្ធដោយ ក្រុមសម្ដែងផ្ទាល់ ដោយក្ដីគោរព ពីតេង ដាណា»។

ប៉ុន្តែចំពោះការសុំទោសនេះ ហាក់ធ្វើអោយម្ចាស់គណនីមួយមិនអស់ចិត្តឡើយ ដោយសារបានផ្ញើរទៅកាន់ក្រសួង និងសរសេរថា ៖ «ហឹម គ្រាន់តែឃើញទៅវាលើស វាដូចជាជ្រុលពេកក៏commentsរិះគន់និងឆាតទៅជូនព័ត៌មានក្រសួងធម្មការសោះក៏Banឯងលែងឲ្យឯងcommentsដែរ អីក៏សម្បើមម្ល៉េះចែ?🤧

សូមក្រសួងពាក់ព័ន្ធទាំងអស់មេត្តាបើកភ្នែកជួយពិនិត្យមើលផងម្ចាស់ថ្លើមថ្លៃអើយ កុំបណ្ដោយពេក កុំទាល់តែប៉ះសាច់ខ្លួនឯងបានខំប្រតិកម្មអី គិតគូរជួយដោះស្រាយប្រយោជន៍រួមផង….🙏
👉មុននឹងធ្វើអ្វីឬថតរឿងអ្វីគិតដល់ប្រពៃណី សាសនាផង កុំចេះតែហ៊ានពេកពៅអើយ កុំអាងបង្កើតកំហុសហើយប្រើពាក្យសុំទោស….»៕

វីដេអូ៖