មើលចុះលោកអើយអាណិតណាស់ សម័យនេះហើយ ក្មួយនៅមករៀនបែបនេះទៀត! អាអូនគ្នាថាចង់រៀនណាស់ ចង់មានស្បែកជើង ចង់បានសម្លៀកបំពាក់ដូចកូនគេ

0

នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកផេកមួយដែលមានឈ្មោះថា Sport Club បានធ្វើការបង្ហោះរៀបរាប់ឲ្យមហាជនដឹងថា« ពិត​ជា​អាណិត​ពេក​ហើយ​ ចង់រៀន

ចង់មានស្បែក ជើង ចង់បានសម្លៀកបំពាក់ដូចកូនគេ ចង់ បានកាតាប ព្រោះមករៀនរាល់ថ្ងៃ សៀវភៅដាក់ថង់មករៀន​ប្អូន​ប្រុស​ឈ្មោះ​ ទី​ឡុង​ អាយុ​៨ឆ្នាំ​​ជា​បងប្អូន​ជនជាតិ​ដើម​ភាគ​តិច​ ទំពួន ។

ប្អូន​ប្រុស​ក៏​មានប្អូនស្រីម្នាក់ដែ​អាយុ​7​ គ្រូ យល់អារម្មណ៍នេះ (ជីវិតកូនកំព្រាឪពុក មានតែម្ដាយទីទាល់ក្រ) .មានអ្នកណាចង់ជួយគាត់ជាមួយខ្ញុំខ្លះ?(រូបភាព​ លោក​គ្រូ​វីរះ​)បងប្អូន​សប្បុរសជន​ចង់​ជួយ​ចែករំលែក​សំភារៈ​សិក្សា​សម្លៀកបំពាក់​។ ល។ លេខទូរសព្ទ​របស់​ខ្ញុំ​បាទ​0975888860» ។

ក្រោយពីឃើញការបង្ហោះអំពីក្មេងប្រុសដ៏កម្សត់ម្នាក់នេះ ស្រាប់តែលោកស្រី ទ្រី ដាណា បានសរសេរបែបនេះភ្លាម៖ ឱក្មួយទាំង២ចង់រៀនណាស់មើលទៅ គ្មានខោអាវដូចគេ តែចិត្តរឹងមាំតស៊ូ។ មីងស្រលាញ់អ្នករៀន ស្រលាញ់អ្នកមានចិត្តតស៊ូ។

ឃើញគេបង្ហោះថាគាត់ជាជនជាតិដើមភាគតិច នៅរតនគិរី ជាបងប្អូននឹងគ្នា។ មីងដាណាលើកទឹកចិត្តក្មួយ ហើយជួយក្មួយខ្លះ ដើម្បីឱ្យមានខោអាវរៀនសូត្រសមរម្យ និងមានសម្ភារៈសិក្សាដូចគេណា