ដល់ ក ហើយ ពិបាកនឹងសុំទោសរួចខ្លួនណាស់! លោក ហេង ឡុង មិនទទួលយកការសុំទោសទេ ដោយបានស្នើរថា…

0

ប្រិយមិត្តមួយចំនួនប្រាកដជាបានឃើញហើយ នូវវីដេអូសម្ដែងរបស់លក់ឡេដ៏ល្បី អាជី និងប្អូនរបស់ខ្លួន ដែលបានសម្ដែងរឿងទុំទាវឆ្នាំ២០២១។

ក្រោយពីបានមើលការសម្ដែងហើយ មហាជនជាច្រើន បាននាំគ្នារិះគន់ជាខ្លាំង ដោយសារតែមិនពេញចិត្តនូវការសម្ដែងខុសឆ្គងរបស់ក្រុមអ្នកលក់ឡេដ៏ល្បីរូបនេះ។

ទោះបីជាមានការសុំទោសក៏ដោយ ក៏មហាជនជាច្រើនមិនចង់បានឡើយ នេះដោយសារតែលេងហួសហេតុ ដែលទាំងអស់នេះ និងធ្វើឲ្យប៉ះពាល់ដល់សាសនា អក្សរសិល្ប៍ (បំផ្លាញច្បាប់ដេីម​ រឿង​ ទុំទាវ) និង ជាន់ឈ្លី​តម្លៃ​ វប្បធម៌​ជាតិ។

យ៉ាងណាមិញក្រោយឃើញមហាជនផ្ទុះការរិះគន់ខ្លាំងពេកពេលនេះក្រសួងវប្បធម៍និងវិចិត្រសិល្បៈបានចេញលិខិតអញ្ជើញមួយទៅកាន់អ្នកទាំងពីដែលមានឈ្មោះថា អាជី និង​ អាម៉ី ឲ្យចូលខ្លួនទៅបំភ្លឺឲ្យទាន់ពេលវេលាដែលបានកំណត់បើមិនដូច្នេះទេក្រសួងនិងបន្តចាត់វិធានការតាមផ្លូវច្បាប់។

ចំណែកនៅមុននេះបន្តិចស្រាប់តែលោក ហេង ឡុងក៏បានបង្ហោះសារមួយដែរ ដោយបានសរសេរថា៖ «គួរមានច្បាប់ពិន័យជាប្រាក់ និងដាក់ទោសទៅលើអ្នកប្រព្រឹត្តប៉ះពាល់សីលធម៌សង្គម និងសាសនា! សូមទោសទទួលយកមិនបាន!»៕