ទំព័រហ្វេសប៊ុក «ព្រះពុទ្ធសាសនាខេមរៈជាតិ»៖ «ទំុទាវ២០២១»នៅក្នុងការសម្តែងមានចេតនាបំផ្លាញចំនួន៣គឺ…

0

យោងតាមទំព័រហ្វេសប៊ុក របស់ ព្រះពុទ្ធសាសនាខេមរៈជាតិ បានសរសេរឲ្យដឹងថា៖ «ព្រឹកនេះបានប្រទះភ្នែកឃើញវីដេអូមួយមានចំណងជើងថា «ទំុទាវ២០២១»នៅក្នុងការសម្តែងមានចេតនាបំផ្លាញចំនួន៣គឺ៖

១ ប៉ះពាល់ដល់តម្លៃនៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ
២ ប៉ះពាល់ដល់តម្លៃអក្សរសិល្ប៍ជាតិ
៣ ប៉ះពាល់ដល់តម្លៃនៃសិល្បៈវប្បធម៌ជាតិ

ក្នុងនាមជាអ្នកកាន់ព្រះពុទ្ធសាសនា១រូប ខ្ញុំសូមថ្កោលទោសយ៉ាងដាច់អហង្ការ ហើយសំណូមពរដល់ក្រសួងធម្មការ និងសាសនា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងភាគីពាក់ពន្ធសូមមេត្តា ចាត់វិធានការអោយបានម៉ឺងម៉ាត់ចំពោះអ្នកដែលមានចេតនាទុច្ចរិតនេះ នឹងទុកជាមេរៀនដល់ជនដទៃទៀត ៕»។

ដូចដែលបងប្អូនបានដឹងហើយពីការសម្ដែងរបស់លក់ឡេដ៏ល្បី អាជី និងប្អូនរបស់ខ្លួន ដែលបានសម្ដែងរឿង ទុំទាវឆ្នាំ២០២១ ធ្វើឲ្យមហាជនជាច្រើន បាននាំគ្នារិះគន់ជាខ្លាំង ដោយសារតែមិនពេញចិត្តនូវការសម្ដែងខុសឆ្គងរបស់ក្រុមអ្នកលក់ឡេដ៏ល្បីរូបនេះ។

ទោះបីជាមានការសុំទោសក៏ដោយ ក៏មហាជនជាច្រើនមិនចង់បានឡើយ នេះដោយសារតែលេងហួសហេតុ ដែលទាំងអស់នេះ និងធ្វើឲ្យប៉ះពាល់ដល់សាសនា អក្សរសិល្ប៍ (បំផ្លាញច្បាប់ដេីម​ រឿង​ ទុំទាវ) និង ជាន់ឈ្លី​តម្លៃ​ វប្បធម៌​ជាតិ៕