កាន់តែក្ដៅ! អាចារ្យធំ នគររាជ ថា ក្រុមសម្តែង អាជី និងអាម៉ី ព្រមទាំងក្រុមការងារទាំងអស់ អាចមានវាសនាដូចបុគ្គល​ចំប៉ីខ្មៅដែរឬទេ?

0

ដូចដែលបងប្អូនបានដឹងហើយពីការសម្ដែងរបស់លក់ឡេដ៏ល្បី អាជី និងប្អូនរបស់ខ្លួន ដែលបានសម្ដែងរឿង ទុំទាវឆ្នាំ២០២១ ធ្វើឲ្យមហាជនជាច្រើន បាននាំគ្នារិះគន់ជាខ្លាំង ដោយសារតែមិនពេញចិត្តនូវការសម្ដែងខុ ស ឆ្គងរបស់ក្រុមអ្នកលក់ឡេដ៏ល្បីរូបនេះ។

ទោះបីជាមានការសុំទោសក៏ដោយ ក៏មហាជនជាច្រើនមិនចង់បានឡើយ នេះដោយសារតែលេងហួសហេតុ ដែលទាំងអស់នេះ និងធ្វើឲ្យប៉ះពាល់ដល់សាសនា អក្សរសិល្ប៍ (បំផ្លាញច្បាប់ដេីម​ រឿង​ ទុំទាវ) និង ជាន់ឈ្លី​តម្លៃ​ វប្បធម៌​ជាតិ។

ជាមួយគ្នានោះផងដែរ លោក​ អាចារ្យធំ នគររាជ បានរៀបរាប់ថា៖ថ្ងៃនេះកាលពី​ ២ឆ្នាំមុន)​ ០៥​ កុម្ភ:​ ២០១៩​ បុគ្គល​ ចំប៉ីខ្មៅ​ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន​ ក្នុងករណី​ប្រមាថជាតិខ្មែរដ៏ឧត្តម។

តេី…​ ថ្ងៃទី​ ០៥​ កុម្ភៈ​ ២០២១​ នេះ​ ក្រុមផលិតរឿង​ ទុំទាវ​ ២០២១​ បំផ្លាញ​ បំពុលសង្គម​ ដែលមានចេតនាប្រមាថយ៉ាងធ្ងន់ធ្ងរ​ដល់​ ព្រះពុទ្ធសាសនា​(បាវចនាជាតិ)​ ស្នាដៃអក្សរសិល្ប៍​ជាតិ​

វប្បធម៌​ ប្រពៃណី​ជាតិ​ ទាំងនេះ​ អាចមានវាសនាដូចបុគ្គល​ចំប៉ីខ្មៅដែរឬទេ? 👉ចាំតាមដាន​ ឃ្លាំមើល និងជំរុញការអនុវត្តន៍ច្បាប់អោយបានតឹងរឹង និងស្មើភាពគ្នា ក្នុងស្ថានទម្ងន់ទោសប្រហាក់ប្រហែលគ្នានេះ៕