ស្ងាត់ៗ ភរិយានាយ ចយ បង្ហោះសារយ៉ាងវែងអន្លាយ ព្រលយរឿងគ្រួសារ និងពោលពាក្យថា​ ខ្ញុំក្លាយជាមនុស្សអាក្រក់នៅក្នុងក្រសែកភ្នែកអ្នកហើយ

0

កាលពីយប់ម្សិលមិញនេះ ស្រាប់តែនៅលើបណ្តាញសង្គមភរិយារបស់នាយ​ ចយ បានបង្ហោះសារយ៉ាងវែងអន្លាយ ដែលនិយាយពីរឿងក្នុងចិត្ត ដោយបានរៀបរាប់ថា៖ មានតែមនុស្សតែម្នាក់ទេដែរមើលឃើញខ្ញុំល្អក្នុងកែវភ្នែករហូត មិនថាទង្វើនោះល្អរឺអាក្រក់ “នោះគឺម៉ែ”

ពេលខ្លះទោះយើងខំនិយាយបកស្រាយអោយអ្នកដ៏ទៃយល់ពីអារម្មណ៍យើងថាហេតុអីបានយើងធ្វើចឹង តែវាមិនអាចព្រោះគេគ្រប់គ្នាបានមើលមកយើងថាយើងជាមនុស្សស្រីដែរអាក្រក់.

ចឹងបានថាចង្គៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ។ មនុស្សខ្ញុំជាមនុស្សមានហេតុផល គោរពពាក្យសម្តី ហើយខ្ញុំមិនចូលចិត្ត ពាក្យកុហក់ ហើយមុននឹងខ្ញុំធ្វើខ្ញុំបានប្រាប់មុនច្បាស់ណាស់ ថាមិចៗ .”ហើយទាល់តែនាក់និយាយនឹងជាខ្ញុំ រឺជួបដូចខ្ញុំនោះនាក់នឹងយល់ច្បាស់”

មានរឿងអីក៏លាក់ទុក មិនហ៊ាងនិយាយរឺបញ្ចេញអោយនាក់ណាដឹងលាក់យូរៗទៅចង់ឆ្គួត ចង់ស្ទះស្លាប់ ទើបបញ្ចេញខ្លះអោយវាធូរ តែពេលខ្ញុំបញ្ចេញហើយខ្ញុំក៏ទទួលបានពាក្យ”អីតិចផុសៗ.យករឿងគ្រួសារមកផុសអត់ចេះខ្មាសគេ.អត់ចេះទុកមុខអោយគ្នា.ពីរមាត់អ្នកដែរនៅជុំវិញខ្លួនខ្ញុំ តែមានដែរសំលឹងមើលកំហុសរបស់បុគ្គលនឹងខ្លះអត់.ព្រោះតែគ្មាននាក់ឃើញកំហុសនោះទើបបានជាម្នាក់ៗមកវ៉ាយប្រ,,,,ហារថាខ្ញុំជាមនុស្សអាក្រក់. ហើយខ្ញុំក៏មិនចង់អោយនរណាថាខ្ញុំល្អដែរ តែមុននឹងវ៉ាយប្រ,,,,,ហារខ្ញុំសុំនាក់ដឹងរឿងនឹងមូលហេតុអោយច្បាស់សិន.

ព្រោះតែពាក្យថា ខ្មាស ទុកមុខទើបមិនធ្វើ ហើយលើកលែងរាប់រយរាប់ពាន់ដង ឡើងមនុស្សបានចិត្តបានដៃ។ ខ្ញុំមិនខឹងនឹងនរណាម្នាក់ដែរនិយាយថាអោយខ្ញុំទេ មានតែលើកម្រាមដៃ10សំពះអរគុណដែរបាននិយាយ បានថាអោយខ្ញុំ ។ គ្រួសារណាក៏ដូចគ្រួសារណាដែរ ឃើញតែផ្អែមល្ហែមៗ តែមិនប្រកត់ថាមិនចេះឈ្លោះគ្នាឯណា .ត្រូវអត់ ចឹងគួរព្យាយាមយល់តិចទៅ.

ហុឺយ !និយាយរួមទោះខ្ញុំខំនិយាយបកស្រាយតរទៀតក៏អត់ប្រយោជន៍ ព្រោះខ្ញុំបានក្លាយជាមនុស្សអាក្រក់ក្នុងកែវភ្នែកនាក់គ្រប់គ្នាទៅហើយ(អ្នកមិនមែនជាខ្ញុំអ្នកនៅតែមិនយល់)។ មានតែបងៗស្រីៗទើបយល់ ។បញ្ចាក់: មិនមែនSadរឺឈ្លោះគ្នាទេ តែផុសនេះគ្រាន់ចង់បកស្រាយខ្លះៗ ៕