ប្រិយមិត្តប្រាកជាបានស្គាល់អ្នកឧកញ៉ាដ៏ល្បីឈ្មោះ និងជាម្ចាស់បុរី ឡេង ណាវ៉ាត្រា ដែលទើបទទួលបានងារជា អ្នកឧកញ៉ា នាពេលថ្មីៗនេះ ពីព្រះមហាក្សត្រ។ អ្នកឧកញ៉ារូបនេះ
ជាមនុស្សដែលបានធ្វើឲ្យមហាជន ជាច្រើន គោរពស្រលាញ់ និងកោតសរសើរ យ៉ាងខ្លាំង ជាមួយនឹងសកម្មភាពដ៏ល្អរបស់លោកក្នុងការងារជួយសង្គម។
ពិតណាស់ក្រៅពីមុខជំនួញ ធំៗជាច្រើន ដែលកំពុងលេចធ្លោនោះ លោកក៏ត្រូវបានគេមើលឃើញ និងកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តសប្បុរសធម៌ ដែលតែងតែរួមចំណែក ក្នុងកិច្ចការសង្គមមិនដែលរំលងឡើយ។
មួយវិញទៀត បើងាកមកមើលជីវិតផ្ទាល់ខ្លួនរបស់ អ្នកឧកញ៉ា ម្នាក់នេះវិញ នឹងធ្វើឲ្យគ្រប់គ្នាភ្ញាក់ និងចាប់អារម្មណ៍ ព្រោះលោក ចូលចិត្តប្រើជីវិតយ៉ាងសាមញ្ញបំផុតជាមួយក្រុមគ្រួសារ មិនថាចូលរួមក្នុងកម្មវិធីអ្វីទេ ជាពិសេស អ្នកឧកញ៉ា និងភរិយា តែងតែផ្តល់ពេលវេលា នៅក្បែរគ្នាជានិច្ច។
ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកឧកញ៉ា បានបង្ហោះសារ ប៉ុន្មានសន្លឹក លើបណ្តាញលើសង្គម កំពុងទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំង ព្រោះតែអ្នកឧកញ៉ា បានប្រើជីវិតយ៉ាងសាមញ្ញ ជាមួយមនុស្សជាទីស្រលាញ់ ថែមទាំងបានសរសេរបង្ហោះសារថា៖
“បាយល្ងាចជាមួយកូនក្មេង”។ បន្ទាប់ពីបានឃើញ លោកបានបង្ហោះសារអមជាមួយរូបភាព ប៉ុន្មានសន្លឹកនេះ រួច ស្រាប់តែបងប្អូនចូលមកខមិន សរសើរថាអ្នកឧញ៉ាដែលមានលុយវាលលានរូបនេះ ហើយក៏ដោយ សូមជូនពរ ឱ្យមានសុខភាពល្អនឹង ជោគជ័យគ្រប់ភារកិច្ចទាំងអស់ផងដែរ៕