ដូចដែលបងប្អូនបានដឹងហើយពីការសម្ដែងរបស់លក់ឡេដ៏ល្បី អាជី និងប្អូនរបស់ខ្លួន ដែលបានសម្ដែងរឿង ទុំទាវឆ្នាំ២០២១ ធ្វើឲ្យមហាជនជាច្រើន បាននាំគ្នារិះគន់ជាខ្លាំង
ដោយសារតែមិនពេញចិត្តនូវការសម្ដែងខុ ស ឆ្គងរបស់ក្រុមអ្នកលក់ឡេដ៏ល្បីរូបនេះ។ទោះបីជាមានការសុំទោសក៏ដោយ ក៏មហាជនជាច្រើនមិនចង់បានឡើយ នេះដោយសារតែលេងហួសហេតុ
ដែលទាំងអស់នេះ និងធ្វើឲ្យប៉ះពាល់ដល់សាសនា អក្សរសិល្ប៍ (បំផ្លាញច្បាប់ដេីម រឿង ទុំទាវ) និង ជាន់ឈ្លីតម្លៃ វប្បធម៌ជាតិ។ក្រោយឃើញមហាជនផ្ទុះការរិះគន់ខ្លាំងពេកពេលនេះក្រសួងវប្បធម៍និងវិចិត្រសិល្បៈបាន
ចេញលិខិតអញ្ជើញមួយទៅកាន់អ្នកទាំងពីដែលមានឈ្មោះថា អាជី និង អាម៉ី ឲ្យចូលខ្លួនទៅបំភ្លឺឲ្យទាន់ពេលវេលាដែលបានកំណត់បើមិនដូច្នេះទេក្រសួងនិងបន្តចាត់វិធានការតាមផ្លូវច្បាប់។
យ៉ាងណាមិញ នៅថ្ងៃនេះផងដែរ យោងតាមគណនីយ្យឈ្មោះ Ah Gileaders បានបង្ហោះសារថា «ពេលយេីងលំបាកទេីបដឹងថានាក់ណាដែរនៅក្បែរយេីងមានតែប៉ាម៉ាក់ទេដែរចាំជួយកូនម្នាក់នេះកូនខុ.សហេីយកូនសូមទោ.សនាក់ទាំង2»៕