ស្ងាត់ៗ កូនប្រុសទី២របស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ប្រកាសចាកចេញពីផលិតកម្មរស្មីហង្សមាស ដោយនឹង…(មានវីដេអូ០

0

មហាជនជាច្រើនពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ដែលកូនប្រុសរបស់កំពូលតារាចម្រៀងប្រចាំផលិតកម្មកាឡាក់សុី ព្រាប សុវត្ថិ គឺលោក សុវត្ថិ សិរីវុឌ្ឍ

បានប្រកាសការចាកចេញពីផលិតកម្មហង្សមាស ហើយបែរជាងាកមកធ្វើជាអ្នកចម្រៀងឯករាជ ដែលផលិតចម្រៀងបង្ហោះចូលគណនីយូធូបរបស់លោកវិញ។

ការប្រកាសដើរចេញពីផលិតកម្មរស្មីហង្សមាសរបស់លោក សុវត្ថិ សិរីវុឌ្ឍ ដែលជាកូនប្រុសពៅរបស់លោក ព្រាប សុវត្ថិ ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ប៉ុន្តែអ្វីដែលកំពុងចង់ដឹងនោះថាតើ

តារាចម្រៀងកូនប្រុសទី២របស់លោក ព្រាប សុវត្ថិ នឹងចាកចេញនៅពេលណាឲ្យច្បាស់លាស់។ គួរជម្រាបបន្តិចថា កូន​ប្រុស​ទាំង​៣ ​របស់​កំពូលតារាចម្រៀងសម័យជើងចាស់លោក ព្រាប សុវត្ថិ គឺ សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ បានក្លាយជាតារា​ចម្រៀង​ពេញសិទ្ធិនៅផលិតកម្មហង្សមាសតាំងពីឆ្នាំ២០១៨ ៕

វីដេអូ៖

@vuth1234

ខ្ញុំបាទ សុវត្ថិ សិរីវុឌ្ឍ (Sovath Sereyvuth ) នឹងត្រៀមចេញបទចម្រៀងថ្មីៗនៅក្នុង youtube របស់ខ្ញុំផ្ទាល់ដែលមានឈ្មោះថា Sovath Sereyvuth ។

♬ original sound – Sovath Sereyvuth