មហាជនជាច្រើនពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ដែលកូនប្រុសរបស់កំពូលតារាចម្រៀងប្រចាំផលិតកម្មកាឡាក់សុី ព្រាប សុវត្ថិ គឺលោក សុវត្ថិ សិរីវុឌ្ឍ
បានប្រកាសការចាកចេញពីផលិតកម្មហង្សមាស ហើយបែរជាងាកមកធ្វើជាអ្នកចម្រៀងឯករាជ ដែលផលិតចម្រៀងបង្ហោះចូលគណនីយូធូបរបស់លោកវិញ។
ការប្រកាសដើរចេញពីផលិតកម្មរស្មីហង្សមាសរបស់លោក សុវត្ថិ សិរីវុឌ្ឍ ដែលជាកូនប្រុសពៅរបស់លោក ព្រាប សុវត្ថិ ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ប៉ុន្តែអ្វីដែលកំពុងចង់ដឹងនោះថាតើ
តារាចម្រៀងកូនប្រុសទី២របស់លោក ព្រាប សុវត្ថិ នឹងចាកចេញនៅពេលណាឲ្យច្បាស់លាស់។ គួរជម្រាបបន្តិចថា កូនប្រុសទាំង៣ របស់កំពូលតារាចម្រៀងសម័យជើងចាស់លោក ព្រាប សុវត្ថិ គឺ សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ បានក្លាយជាតារាចម្រៀងពេញសិទ្ធិនៅផលិតកម្មហង្សមាសតាំងពីឆ្នាំ២០១៨ ៕
លីងវីដេអូ៖ https://www.tiktok.com/@vuth1234/video/6925720064146672897?sender_device=pc&sender_web_id=6894791471858451969&is_from_webapp=v2&is_copy_url=0