មុននេះនេះបន្តិចលោក ហេង ឡុង បានឲ្យដឹងថា អ្នកណាដែលបានយកវីដេអូ ដែលមានសកម្មភាពជាន់ពន្លិចអរិយធម៌ខ្មែរផុសតាមបណ្ដាញសង្គម youtube គឺជារឿងមិនត្រឹមត្រូវ ពោលគឺលោកសំដៅថាជាការគាំទ្រអំពើខុសច្បាប់។
នេះបើយោងតាមការបង្ហោះរបស់លោក បានសរសេរយ៉ាងដូច្នេះថា៖ «ការស៊ែរ រឺយកវីដេអូដែលជាន់ពន្លិចអរិយធម៌ខ្មែរផុសតាមបណ្ដាញសង្គម youtube គឺជាការចូលរួមគាំទ្រអំពើខុសច្បាប់!»។
ការសរសេរបែបនេះ យើងប្រាកដជាដឹងច្បាស់ដែលលោកគឺចង់សំដៅទៅរឿងក្ដៅនាពេលនេះគឺ រឿង «ទុំទាវ២០២១»។ ដែលទួលបានការរិះគន់ខ្លាំង ដែលទាំងអស់នេះ និងធ្វើឲ្យប៉ះពាល់ដល់សាសនា អក្សរសិល្ប៍ (បំផ្លាញច្បាប់ដេីម រឿង ទុំទាវ) និង ជាន់ឈ្លីតម្លៃ វប្បធម៌ជាតិ។
ចំពោះរឿង «ទុំទាវ២០២១» នេះ ខាងក្រសួងវប្បធម៍និងវិចិត្រសិល្បៈបានចេញលិខិតអញ្ជើញមួយទៅកាន់អ្នកទាំងពីដែលមានឈ្មោះថា អាជី និង អាម៉ី ឲ្យចូលខ្លួនទៅបំភ្លឺឲ្យទាន់ពេលវេលាដែលបានកំណត់បើមិនដូច្នេះទេក្រសួងនិងបន្តចាត់វិធានការតាមផ្លូវច្បាប់៕