ពិតជារឿងមួយគួរឲ្យអាណិតជា ព ន់ ពេ ក ដែលបុរសម្នាក់ បាន សា្ល ប់ បា ត់ ប ង់ ជីវិតភ្លាមៗ នៅនឹងកន្លែង បន្ទាប់ពីបានបើកម៉ូតូ បុ ក របាំងថ្ម ដែលរថយន្តមួយគ្រឿងបើកបុក អោយខ្ទាតរាយប៉ាយពេញផ្លូវ
ដែលហេតុការណ៍នេះ បានកើតឡើង កាលពីយប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ០៣ទាបភ្លឺ នៅចំណុច ផ្លូវសហព័ន្ធរុស្សី សង្កាត់ស្រះចក ខណ្ឌដូចពេញ ភ្នំពេញ។
បុរសដែលបាន ស្លា ប់ នោះ មានឈ្មោះថា ហង្ស មាសសុវណ្ណចេស្តា អាយុ២២ឆ្នាំ ភេទប្រុស ជិះម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HS-6632។
បើតាមប្រភពព័ត៌មានដែលទទួលបានពីសង្សារ របស់គាត់បានប្រាប់ឲ្យដឹងថា បុរសជាជនរងគ្រោះ ដែលត្រូវជាសង្សារបស់គាត់ ទើបជិះម៉ូតូចេញពីខួប Anniversary ២ឆ្នាំ២ខែ ហើយជិះត្រឡប់មកផ្ទះវិញ
ស្រាប់តែជួបរឿងអ កុ ស ល បែបនេះតែម្តង។ ក្រោយពេលបានឃើញ បែបនេះ សង្សាររបស់គាត់ និងបងប្អូនសាច់ញាតិ ស្រែកទ្រហោ យំ ដោយក្ដី រ ន្ធ ត់ ចិត្តជាខ្លាំង ៕