ក្រោយពីបានឃើញចំណាត់ការរបស់ក្រសួង ស្រាប់តែលោកឯកឧត្តម ពេជ្រ ស្រស់ ចេញមកនិយាយថា៖ «អ្នកប្រព្រឹត្ត ល្មើ ស ច្បា ប់ ហើយសុំ ទោ ស រួចខ្លួន គឺជា…

0

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតបន្ទាន់មួយដើម្បីអញ្ញើញដល់ម្ចាស់ Page Hokima និងអ្នកសំដែងរឿង ទុំទាវ២០២១ ទាំងអស់ឱ្យចូលទៅកាន់ទីស្ដីការក្រសួងវប្បធម៌

និងវិចិត្រសិល្បៈ «បន្ទប់លេខាធិការដ្ឋាន ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ» ដើម្បីចូលបំភ្លឺ ករណីការថតកាឡៃរឿង ទុំទាវ ដែលធ្វើឱ្យមានផល ប៉ះ ពា ល់ ដល់អក្សសិល្ប៍ខ្មែរ សាសនា វប្បធម៌ជាតិ និងប្រពៃណីជាតិទាំងមូល ។

ក្រោយចូលខ្លួន បំ ភ្លឺ តាមការអញ្ញើញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពេលនេះម្ចាស់ Page Hokima និងអ្នកសំដែងរឿង ទុំទាវ២០២១ ដែលបានការថតកាឡៃរឿង ទុំទាវ ធ្វើឱ្យមានផល ប៉ះ ពា ល់ ដល់សាសនា

វប្បធម៌ជាតិ និងប្រពៃណីជាតិនោះ បានធ្វើកិច្ចសន្យាចំនួន៨ចំណុច ដោយក្នុងនោះពួកគេ និងធ្វើការចេញវីដេអូ សុំ ទោ ស ប្រជាពលរដ្ឋខ្មែរជាសាធារណៈ។ ជាមួយគ្នានោះ ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ ក៏បានសម្រេច ដ ក ហូត Page Hokima យកមក បិ ទ ទាំងស្រុងផងដែរ។

ក្រោយពីបានដំណឹងពីខាងក្រសួងបែបនេះ ស្រាប់តែលោកឯកឧត្តម ពេជ្រ ស្រស់ បានសរសេរឲ្យដឹងថា៖ «អ្នកប្រព្រឹត្ត ល្មើ ស ច្បា ប់ ហើយសុំ ទោ ស រួចខ្លួន គឺជាគំរូ អា ក្រ ក់ ដល់អ្នកដ៏ទៃផ្សេងទៀតគឺVideoបន្ទាបបន្ធោកបានចេញផ្សាយផ្អើលពិភពលោក ហើយអ្នកមិនដឹងពីវប្បធម៌ខ្មែរយើងនិងសាសនាព្រះពុទ្ធក៏បានមើលងាយ

លើវប្បធម៌និងសាសនាហើយដែរ តើការសុំទោសរបស់ពួកនាងអាចសងកិត្តិយសដល់វប្បធម៌ខ្មែរនិងសាសនាព្រះពុទ្ធបានវិញដែរទេ?ច្បាប់គឺច្បា ប់ ហើយ ច្បា ប់ ក៏បានចែងពីទម្ងន់ ទោ ស ច្បាស់លាស់ហើយដែរ ដូច្នេះអនុវត្ត
ច្បាប់ទៅ

ដើម្បីតម្លាភាព និងផ្តល់យុត្តិធម៌ដល់ចំប៉ីខ្មៅផងដែរ ម្យ៉ាងវិញទៀតលុបបំបាត់អ្នកជាន់ឈ្លីវប្បធម៌ខ្មែរយើង និង រឿងផ្សេងៗ ទៀត។ ខ្សែចាប៉ីធូរពេកមិនពិរោះ រឹតតឹងពេកដាច់ខ្សែ រឹតល្មមគឺមានតែអនុវត្តច្បាប់។10/02/2021»៕