ពិតជាដំណឹង! ដោយសារតែពេលនេះ ទីបំផុត លោក សុវណ្ណ រិទ្ធី ទទួលបានការអនុញ្ញាតអោយបន្តអាជីព…

0

គួរជម្រាបន្តិច លោក សុវណ្ណ​រិទ្ធី អតីត​តំណាង​សារព័ត៌មាន ​TVFB ត្រូវបាន​ តុ លា ការ ​សម្រេច​ដោះ លែ ង​ អោយ​មាន​សេរីភាព​វិញ​ហើយ បន្ទាប់​ពី ​ឃុំ ខ្លួន ​ក្នុង ​ព ន្ធ នា គារ ​រយៈពេល​ជិត​៦​ខែ​មក ។​

​ប្រភព​បាន​អោយដឹង​ថា​ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០២០​នេះ បាន​សម្រេច ផ្ត ន្ទា ទោ ស លោក​សុវណ្ណ រិទ្ធី អតីត​តំណាង​សារព័ត៌មាន ​TVFB រយៈពេល​១៨​ខែ ប៉ុន្តែ​ទោស​នេះ ​តុលា ការ​ ឱ្យ​អនុវត្ត​តែ ៥​ខែ​២៨​ថ្ងៃ​ប៉ុណ្ណោះ ហើយ​ ទោ ស​ សល់​ប៉ុន្មាន​ត្រូវ​ព្យួរ​។

​លោក​សុវណ្ណ​រិទ្ធី​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី​០៧​ខែ​មេសា​ឆ្នាំ ២០២០ និង ត្រូវបាន​តុលាការ​បាន ​ចោ ទ ប្រ កា ន់ និង​ឃុំ ខ្លួន ​ពី បទ «​ញុះ ញ ង់​អោយមាន ច លា ច ល ​ក្នុង​សង្គម​»។

ប៉ុន្តែនៅពេលនេះ មានដំណឹងល្អវិញហើយ សម្រាប់អ្នកគាំទ្ររូបលោក នៅមុននេះបន្តិចបើយោងតាមប្រភពព័ត៌មានពីលោក ផែង វណ្ណៈ បានប្រកាសជាផ្លូវការ នូវដំណឹងល្អមួយ ទាក់ទង លោក សុវណ្ណ រិទ្ធី ថា

“សូមអបអរសាទរ ក្មួយ សុវណ្ណ រឹទ្ធី ដែលទទួលបានការអនុញ្ញាតអោយបន្តអាជីពជាអ្នកសារព័ត៌មានវិញ”៕ សូមមើលរូបភាពខាងក្រោម៖