នៅព្រៃវែង បិទសាលារៀនមួយភ្លាមៗ ព្រោះមានគ្រូបង្រៀន ២ នាក់ ពា ក់ ព័ ន្ធ ជាមួយអ្នក ជំ ងឺ កូវីដ១៩ ក្នុងធិធីមង្គលការ ដែលមានភ្ញៀវ៨០០នាក់

0

ក្រោយពេលរកឃើញស្រីស្អាតជាមន្រ្ដីនគរបាលម្នាក់ ឆ្ល ង កូវីដ១៩ ហើយបានទៅចូលរួមពិធីមង្គលការមួយកន្លែង កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងភូមិទួលសង្កែទទឹង ឃុំជាច ស្រុកកំចាយមារ

អាជ្ញាធរខេត្តសម្រេចផ្អាកការសិក្សាមួយរយៈខ្លី ដើម្បីគ្រប់គ្រងសភាពការណ៍ ដោយសារម្ដាយ និងម្ចាស់ពិធីមង្គលការជាគ្រូបង្រៀន ដែលម្ចាស់ដើមការឈ្មោះ ស៉ឹម កុសល និងប្រពន្ធឈ្មោះ សាន ចន្ធី

ដែលមានភ្ញៀវចូលរួមក្នុងពិធីការ ចំនួន៨០០នាក់ ហើយគ្រប់វត្តមានគ្រូនៅសាលាបឋមសិក្សា ស ខេង ទួលសង្កែទទឹង បានចូលបង្រៀនសិស្ស បន្ទាប់ពីមង្គលការមួយនោះ។

សូមជម្រាបផងដែរថា លោក ចាន់ ថា អភិបាលរងខេត្តព្រៃវែង បានឲ្យដឹងថា បើតាមការផ្ដល់ព័ត៌មានពីសមត្ថកិច្ចរាជធានីភ្នំពេញ បានឲ្យដឹងថា ស្ត្រីម្នាក់ ឈ្មោះ ល ស អាយុ៣៥ឆ្នាំ ស្នាក់នៅខុនដូ Skyline Dumex

ធ្វើតេស្តរកឃើញវិជ្ជមាន នៃ កូ វី ដ ១៩ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។ ប៉ុន្ដែបច្ចុប្បន្នមន្រ្ដីនគរបាលរូបនោះកំពុងសម្រាកព្យាបាល នៅក្នុងមជ្ឈមណ្ឌលជាតិ ប្រ ឆាំ ង នឹង រោ គ របេង នារាជធានីភ្នំពេញ៕