ប្រយ័ត្នផង ព្រួយណាស់! ស្រ្ដីជនជាតិចិនម្នាក់ បានទៅហូបស៊ុប និងដើរទិញទំនិញ នៅផ្សារទំនើប នៅក្រុងព្រះសីហនុ

0

ស្រ្តីជាជនជាតិចិនម្នាក់ កាលពីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បានទៅហូបស៊ុប និងដើរទិញទំនិញ នៅផ្សារទំនើបដារុនហ្វា (ដំរី៥ជិតរង្វង់មូលតោពីរ) ​នៅតាមផ្លូវលេខ២០០

ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ លុះមកដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ទើបមន្រ្ដីជំនាញរកឃើញថា គាត់​កើតជំងឺកូវីដ-១៩។​ ពាក់ព័ន្ធនឹងករណីមួយនេះ អ្នកនាំពាក្យសាលាខេត្ត

ព្រះសីហនុ បានបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានរោគសញ្ញា ដូចជា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬពិបាកដកដង្ហើម និងធ្លាប់ចេញចូលនៅផ្សារទំនើបដារុនហ្វា (ដំរី៥ជិតរង្វង់មូលតោពីរ)

ចាប់ពីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវទៅធ្វើតេស្ត នៅ​សាលាបឋម និងអនុវិទ្យាល័យតេជោសែនកម្មករ ឲ្យបានឆាប់បំផុត។ ដោយឡែក​បុគ្គលដែលមិនមានរោគសញ្ញាសូមតាមដានសុខភាពរបស់ខ្លួន និងត្រូវធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២១តទៅ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ចូលទៅនៅក្នុងសហគមន៍៕