ឃើញក្រុមគ្រូពេទ្យកម្ពុជា ស្វាហាប់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋឧកញ៉ា ស្រី ចាន់ថន បានពោលពាក្យបែបនេះទៅកាន់គ្រូពេទ្យកម្ពុជាថា…

0

កូវីដ១៩ កំពុងតែវាយលុកខ្លាំង ដែលប្រជាជនកម្ពុជាបានឆ្លងជំងឺនេះជារៀងរាល់ថ្ងៃ។ ស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ ក្រុមគ្រូពេទ្យកម្ពុជាបានកំពុងតែធ្វើការយកចិត្តទុក្ខដាក់យ៉ាងស្វាហាប់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរបស់ខ្លួនពីជំងឺកូវីដ១៩នេះ។

ដោយសារតែឃើញសកម្មភាពរបស់ក្រុមគ្រូពេទ្យ តស៊ូប្រយុទ្ធប្រឆាំងជាមួយនឹងវីរុសមួយនេះ លោក ឧកញ៉ា ស្រី ចាន់ថន បានពោលពាក្យបែបនេះថា៖

«ខ្ញុំគ្រាន់តែពាក់អាវប្រភេទក្រណាត់កៅស៊ូ ពាក់ម៉ាស់រយៈពេលត្រឹមតែ ២០ ទៅ៣០ នាទីសោះ មានអារម្មណ៍ថាក្តៅ ហប់ ស្អុះស្អាប់ណាស់ ចុះទម្រាំតែបងប្អូនក្រុមគ្រូពេទ្យ ដែលត្រូវពាក់អាវកៅស៊ូ ពាក់ម៉ាស់គ្រប់ពេលវេលា

គ្រប់ជំហ៊ាន ក្នុងពេលចុះបំពេញភារកិច្ច មិនដឹងថាពិបាកប៉ុនណានោះទេ..ខ្ញុំពិតជាស្ងប់ស្ងែងកោតសរសើរខ្លាំងណាស់ ហើយថែមទាំងមានមោទនភាពបំផុត ចំពោះការលះបង់ដ៏ធំធេង របស់បងប្អូនក្រុមគ្រូពេទ្យទាំងអស់

ដោយមិនគិតពីពេលវេលា ឬក្តីសុខផ្ទាល់ខ្លួន ដើម្បីចុះជួយដល់បងប្អូនប្រជាពលរដ្ឋរបស់យើង និងទប់ស្កាត់នូវការរីករាលដាលនៃជម្ងឺកូវីត១៩ ដ៏ កា ច សា ហា វមួយនេះ..ខ្ញុំសូមលើកទឹកចិត្ត និងជូនពរដល់បងប្អូនក្រុមគ្រូពេទ្យទាំងអស់មានសុខភាពល្អ និងជោគជ័យចំពោះបេសកកម្មមួយនេះ»៕