ក្រោយច្រៀងបទ «លង់​ស្នេហ៍​ប្រុស​ក្មេង» ល្បីខ្លាំងផ្ទុះ​កក្រើក​ជាង​ម្ចាស់​ដើម​នោះពេក ពេលនេះគេបានស្គាល់ហើយតាមពិតគឺជា….

0

ជឿជាក់ប្រិយមិត្តភាគច្រើនប្រាកដជា បានស្ដាប់ទស្សនារួចមកហើយ ជាមួយនឹងបទចម្រៀងមួយមានចំណងជើងថា លង់​ស្នេហ៍​ប្រុស​ក្មេង ដែលបកស្រាយដោយនារីម្នាក់ ដែលពិតជាពិរោះ នឹងផ្ទុះការស្ដាប់ខ្លាំងក្នុងបណ្ដញសង្គមយូធូប ដែលមានអ្នកទស្សនា ៨លានដងជាងទោហើយ។

គ្រប់គ្នាដែលបានស្ដាប់ហើយពិតជាសរសើរថាពិរោះ និងគួរឲ្យចង់ស្ដាប់ណាស់។ តាមពិតនារីម្នាក់ដែលច្រៀងបទមួយនេះ ឈ្មោះ ស្រី​នុត បាន​យកទៅ cover កាលពី​ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២១ ហើយ​ត្រូវបាន​គេ បង្ហោះ​ចូល ក្នុង Channel YouTube មួយ​ឈ្មោះ Phally Pusat​។​

គិត​ត្រឹម​ថ្ងៃ​១២ ខែមីនា ឆ្នាំ២០២១​​ មានរយៈពេល​ជាង១ខែប៉ុណ្ណោះ ​បទ​នេះ គឺមាន​អ្នក​ចូល​ទស្សនា​ជាង៨​លាន​ដង​ទៅហើយ សឹងតែ​មិនគួរ​ឲ្យ​ជឿ និង​នឹកស្មាន​ដល់​ ព្រោះ​ច្រើន​ជាង​ម្ចាស់​ដើម ​ដែលបង្ហោះ​អស់រយៈ​ពេល​២ឆ្នាំ​ទៅទៀត។

ដោយសារតែច្រៀងបទមួយនេះទទួលបានការគាំទ្រខ្លាំង ទើបអ្នកចម្រៀងរូបនេះ បានទម្លាយខ្លះៗថា ខ្លួនមានឈ្មោះ ស្រី​នុត ​អាយុ​២១​ឆ្នាំ មានគ្រួសារ​ហើយ នាង​ខ្ញុំ​មិនមែនជា​តារា​ទេ គ្រាន់តែ​ខ្ញុំ​ច្រៀង​ប្រចាំ​នៅតែ​ហាង​ទេ៕ សូមមើលវីដេអូខាងក្រោមនេះ

វីដេអូ៖