ជឿជាក់ថាបងប្អូនភាគច្រើន ប្រាកដជាបានមើលវីដេអូកាលពីយប់មិញហើយ ដែលពិតជាពិតជាភ្ញាក់ផ្អើលមែនទែ នៅពេលដែលបានឃើញសកម្មភាពរបស់លោកឧកញ៉ា ឌួង ឆាយ។
ប៉ុន្តែចំពោះដើមទងនៃរឿងយើងមិនទាន់ដឹងច្បាស់ទេថាមកពីអ្វី ទើបលោកខឹងសម្បារនឹងភរិយាខ្លាំងបែបនេះ រហូតឈានដល់ប្រើអំពើរហិង្សា។
ក្រោយវីដេអូត្រូវបានឡាយចប់មិនទាន់បានប៉ុន្មានផង ស្រាប់តែភរិយាលោក សុវណ្ណ រិទ្ធី អ្នកនាង សុជាតាដែលកំពុងមានបញ្ហាជាមួយនឹងស្វាមីខ្លាំងក្នុងបណ្ដាញសង្គមដែរនោះ បានសរសេរបង្ហោះរៀបរាប់ពាក្យក្នុងចិត្តថា៖
«រឿងគ្រួសារគ្មាននរណាម្នាក់ចង់ហែកខ្លួនឯងអោយគេសើចយំនោះទេ តែតាដល់កនិងធ្វើលើស មកលើគេ គឺលែងខ្មាស់គេទៀត ហើយ ព្រោះថាមនុស្សម្នាក់ៗមានដែនកំណត់របស់គេ ជាពិសេសមិនមែនចិត្តព្រៈ ដែលត្រូវអោយមកជាន់ឆ្លីបានដូចសំរាមតាមចិត្តឆ្លើយ……….?!!!????!!»៕