លើសពេកហើយ ទ្រាំមិនបាន! តារាចម្រៀង ណុប បា​យ៉ា​រិ​ទ្ធ ដាក់ទៅអ្នក​​ចោទ​ថា​ គេជួលឲ្យសម្ដែងរឿងកូវីដខ្លាំងៗថា…

0

នៅ​ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ​២០២១ តារា​ចម្រៀង​ល្បី​ឈ្មោះរូបនេះ បាន​បង្ហោះ​សារ​យ៉ាង​វែងអន្លាយថា ៖ «ថ្ងៃទី៧​ថ្ងៃ​ ដែល​ខ្ញុំ​បាន​ចាក​ចេញ​ពី​ផ្ទះ​មក​ព្យាបាល​ជំងឺ​កូ​វីដ​១៩​នៅ​ឯ​សណ្ឋាគារ the great Duke Phnom Penh អតីត​សណ្ឋាគារ intercontinental! ខ្ញុំ​បែក​មនុស្ស​ជាទី​ស្រលាញ់​របស់ខ្ញុំ លោកអ្នក​មានគុណ បងប្អូន ក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ ខ្ញុំ​មិនបាន​បំពេញ ការងារ ឬ​ភារកិច្ច​ផ្ទាល់ខ្លួន បងប្អូន​គិត​ទៅ​មើល សួរថា​ខ្ញុំ​ចង់​មែន​ទេ​? អត់​ទេ​!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្ញុំ​ក្តី អ្នកជំងឺ​ទាំងអស់​សុទ្ធតែ​ប្រយ័ត្នប្រយែង ជាក់ស្តែង​ដូចជា​រូបខ្ញុំ ​និង​បងប្អូន​ឯទៀត ខ្លាច​ណាស់ ការពារ​ណាស់ ប្រយ័ត្ន​ណាស់​នៅតែ​ជៀស​មិន​ផុត ប្រយ័ត្ន​យ៉ាងហ្នឹង គេច​យ៉ាងហ្នឹង ការពារ​យ៉ាងហ្នឹង​នៅ​ឆ្លង ចុះ​ទម្រាំ​អ្នក​ដែល​មិន​ប្រយ័ត្ន​សោះ ថែមទាំង​មើលស្រាល​ទៀត

ម្សិលមិញ ខ្ញុំ​បាន​ឡាយ​ជជែក​ជាមួយ​បងប្អូន​ចង់​ផ្តាំផ្ញើ​បទពិសោធន៍​ខ្លះ​ក្នុងនាម​អ្នក​អ្នកជំងឺ​កូ​វីដ​ម្នាក់ មាន​បងប្អូន​៣ ៤​នាក់​គាត់​ខម​មិ​ន គាត់​ឆាត​មក​ថា គេ​ជួល​ខ្ញុំ​ប៉ុន្មាន​សម្រាប់​ការសម្តែង​? ជួល​អោយ​លើកជើង​ថ្នាក់ដឹកនាំ!

បងប្អូន បងប្អូន​និយាយ​នេះ​មិន​ត្រឹម​គិតថា​ខ្ញុំ​លេងសើច​នឹង​ជីវិត​ខ្លួនឯង​ទេ គឺ​បងប្អូន​ខ្លួនឯង​ដែល​និយាយ​នេះ​តែម្តង ​ដែល​មិនចេះ​ស្រលាញ់​ជីវិត​ខ្លួនឯង ហេតុ​អី​? បើ​ខ្ញុំ​រស់​លើ​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រស់​ក្រោម​ម្លប់​ព្រះមហាក្សត្រ រស់​ក្រោម​ការ​បីបាច់​ថែរក្សា​របស់​ប្រមុខ​ថ្នាក់ដឹកនាំ​កំពូល​សម្តេច​តេ​ជោ និង សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ខ្ញុំ​លើកដៃ​អរគុណ​គាត់​ខ្ញុំ​ខុស​ដែរ​?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កុំ​ថា​ខ្ញុំ​រស់​លើ​ដី បើ​ទោះ​ខ្ញុំ​រស់ក្នុង​ទឹក លើ​អាកាស អោយតែ​ក្នុងប្រទេស​កម្ពុ​ជា​ក៏​ខ្ញុំ​ត្រូវតែ​ដឹងគុណ​ក្នុងនាម​ជា​ប្រជាជន​មួយរូប។ ថ្ងៃនេះ ម៉ោង​នេះ អ្នក​ថា​ខ្ញុំ​សម្តែង ព្រោះ​អ្នក​មិនបាន​ដឹង​ពី​ទុក្ខ​លំបាក​នៃ​ជំងឺ​នេះ​ ដែល​ខ្ញុំ​ជួប ហើយ​បើទោះជា​ដឹង​ក៏​អ្នក​គ្មាន​បេះដូង​គ្មាន​ឆន្ទៈ​ការពារ​ទប់ស្កាត់​ការចម្លង​ដែរ ផ្ទុយទៅវិញ​អ្នក​ច្បាស់​ជា​ឆ្លៀតឱកាស​បង្ក​​បញ្ហា​​ផ្សេងៗ​ជាក់​ជាពុំខាន។

បើ​អ្នក​ខ្លួនឯង​មិន​បរិសុទ្ធ​ទៅហើយ ហេតុ​អី​អ្នក​អូសទាញ​ខ្ញុំ​យកទៅ​បំផ្លើស​ថា​ខ្ញុំ​សម្តែង អ្នក​មិន​ខ្លាច​បាប​បុណ្យ​សោះ​យ៉ាងនេះ​? សូមអ្នក​បើកភ្នែក​អោយ​ធំៗ សម្លឹង​អោយ​ឃើញ​ពី​ទុក្ខលំបាក​និង​ហានិ ភ័យ​ដែល​ប្រទេស​ទាំងមូល​កំពុង​ជួប​ក្នុង​គ្រាអាសន្ន​ផង

ហើយ​អ្នក​បក​មក​ចង្អុរ​ថ្ងាស​សួរ​ខ្លួនឯង​វិញ​ទៅ​មើល​ថា ​អ្នក​បាន​ជួយ​អ្វីខ្លះ​? កុំ​ថា​ដល់​សង្គម គ្រួសារ​អ្នក សូម្បីតែ​ខ្លួនឯង​? សុំ​តែ​កុំ​អោយ​អ្នក​ផឹកស៊ី​ជុំគ្នា​អ្នកធ្វើ​មិនបាន​ផង ឬ​អ្នក​បានតែ​ដើរ​ចាំតែ​ខាំត្របាក់​គេ​ដោយ​ពាក្យ​មុសា​គ្មាន​វិចារណញ្ញាណ​ទេ​? ហើយ​អ្នក​នឹង​សើច​សប្បាយ​ពេល​ឃើញ​អ្វីដែល​ខ្លួនឯង​បានធ្វើ​សម​តាម​បំណង​?

បើ​នោះ​គឺជា​រស​និយម​ដ៏​ចាំបាច់​របស់​អ្នក ខ្ញុំ​ពិត​មិន​ចម្លែក​ចិត្ត​ទេ​ថា​ហេតុអ្វី​? អ្នករៀន​សូត្រ​បាន​តិច តែ​មិន​ប្រា​កដ​ថា​អ្នក​គ្មាន​សតិ​ក្នុង​ការគិត​ទេ ២០២១​ហើយ​សូម​ឈប់​និយាយ​ពាក្យ​ថា​ល្ងង់​ព្រោះ​រៀន​បាន​តិច គ្នា​គិត​មិន​ដល់​…No គ្រប់យ៉ាង​គឺ​សង្គម​ជា​អ្នក​បង្រៀន ជា​អ្នក​ជួយ​តម្រង់​ផ្លូវ​យើង​ច្រើនណាស់

សង្គម​ជា​អ្នក​បង្ហាត់បង្រៀន​យើង​អោយ​ចេះ​គិត ចេះ​វាយតម្លៃ ចេះ​ពិចារណា ចេះ​ស្គាល់​អ្វី​ល្អ​មិនល្អ អ្វី​គួរ​ជឿ​មិនគួរ មិន​ចេះតែ​អោយ​យើង​ស្លុង​តាម​ការប៉ាន់ស្មាន​ទាំង​ងងឹត​ងងុល​របស់ខ្លួន​ឯង​ទេ សូម្បី​មនុស្ស​អនាថា​ក៏​គង់​ចេះ​រក​វិធី​យ៉ាងណា​អោយ​ខ្លួនឯង​រស់ ច្នោះ​មានន័យថា​អ្នកជា​មនុស្ស​ដែលមាន​សតិ​សម្បជញ្ញៈ​អន់​ខ្សោយ​ជាង​ជនអនាថា​គ្មាន​ទីពឹង​ទៀត​មែន​ទេ​?

ហើយ​បានតែ​ក្អេងក្អាង​តាម​Facebook តាម​VDO​ឃ្លី​ប​ហ្នឹង​ឬ​? ចុះបើ​មិន​អ៊ី​ចឹ​ង​ហេតុ​អី​មនុស្ស​មាន​សតិ​បែរ​ជា​និយាយស្តី​មក​ដូច​មនុស្ស​មិនដែល​ឆ្លងកាត់​សាលារៀន​ទៅវិញ​????? មាត់​និយាយថា​ អាណិត​ប្រជាជន តែ​បែរជា​ទះដៃ​រីករាយ​សើច​សប្បាយ​កក្អឹក​ស្រែក​ជ័យ​ឃោស​អបអរ​ចង់​អោយ​ប្រជាជន​ស្លាប់ ?

ទង្វើ​មាត់​ផ្សេង​ចិត្ត​ផ្សឹង​បែប​ហ្នឹង​ទើប​ទេវតា​មិន​ប្រោស​អោយ​ស្គាល់​ជាតិ​ធ្វើ​ការងារ​ធំ​នឹង​គេ វា​នាំ​ចង្រៃ​ដល់​ប្រទេស ពពួក​រស់​ដើម្បី​បើក​តែ​មាត់ ហើយ​ទេវតា​នឹង​បរាមុខ​ជាក់​ជាពុំខាន​ សូម​បញ្ឈប់​បាន​បញ្ឈប់​ទៅ រូប​កាយ សាច់ឈាម​របស់ខ្ញុំ ត្រូវបាន​មេរោគ​កូ​វីដ​ជ្រៀត​ចូល​មក​រស់នៅ​ជាមួយ​តាំងតែ​ពី​ថ្ងៃ​ទី​១​មីនា​ម្ល៉េះ

ខ្ញុំ​ឈឺ ខ្ញុំ​ពិបាក ខ្ញុំ​វេទនា​ដូច​បងប្អូន​អ្នកជំងឺ​កូ​វីដ​ដទៃ​ដូចគ្នា បើ​អ្នក​អគតិ អ្នក​មក​ឈឺ​ជួស​ខ្ញុំ​មក អ្នក​នឹង​បាន​បុណ្យ ហ៊ាន​ទេ​? អោយ​ខ្ញុំ​យំ​ទៅ ព្រោះ​ខ្ញុំ​ពិបាក អ្នក​សើចចំអក​អោយ​ខ្ញុំ ខ្ញុំ​នៅតែ​បាន​បុណ្យ​ត្បិត​ធ្វើអោយ​អ្នក​សើច ខ្លាច​តែ​ធ្វើអោយ​អ្នក​យំ​ទើប​ខ្ញុំ​បាប តែ​សូម​អ្នក​ចាំ​ថា រូប​កាយ​ខ្ញុំ រង​ការពិបាក​ដោយ​ការ​វាយលុក​ពី​មេរោគ

រូប​កាយ​ខ្ញុំ​ធ្លាប់​ដេក​ផ្ទាល់​ឥដ្ឋ​ក្បែរ​ចាន​បង្គន់​ក្នុង​បន្ទប់ទឹក កាលនោះ​ដោយសារ​រាគ​និង​ក្អួត​ខ្លាំងពេក សភាព​រាងកាយ​ទប់ទល់​លែង​ជាប់ គ្មាន​កម្លាំង​ស៊ូ រូប​កាយ​ខ្ញុំ​ធ្លាប់​សន្លប់​ស្តូកស្តឹង​២​លើក​ហើយដោយ​កាលណោះ​ខ្ញុំ​ស៊ូ​ជាមួយ​ការធ្វើ​ទុក្ខ​របស់​មេរោគ​ផង ថ្នាំ​ផង​មិនទាន់បាន។

រូប​កាយ​ខ្ញុំ​មិនអាច​ទទួលទាន​អាហារ​សម​តាមចិត្ត​ចង់​ដូច​អ្នក​ទេ មាន​អាហារ​បែរ​លេប​មិន​ចូល មានទឹ​ក​បែរជា​មិន​ស្រែក ក្នុង​មាត់​មាន​រសជាតិ​តែ​១​គឺ​ភ្លាវ ល្វីង ឈឺចាប់​ពេញ​រាងកាយ កម្ដៅ​ឡើងដល់ ៣៨ ៣៩ ដកដង្ហើម​មិនបាន​គឺ​ក្អក ក្អក​ទល់​តែ​ស្លេះ​ចេញឈាម​មកជា​មួយ ចង់​សម្ងំ​គេង​ក៏​គេង​មិនបាន

គេង​បាន​បន្តិច​បន្តួច​ដឹងខ្លួន​វិញ ការលំបាក​ទាំងនេះ​មិនមែន​មានតែ​ខ្ញុំ​ទេ​ ដែល​ជួប​គឺ​គ្រប់​បងប្អូន​ដែល​កើត​ជំងឺ​នេះ សុទ្ធ​តែមាន​ករណី​ដូចគ្នា សួរ​ថា​ហ្នឹង​ឬ​ជាការ​ធ្វើ​ពុត ? ហ្នឹង​ឬ ជា​អ្វីដែល​អ្នក​ឃើញថា​ធម្មតាៗ​?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កុំ​មើលស្រាល ខ្ញុំ​ចង់អោយ​អ្នក​រស់​អោយ​បានយូរ​មើលឃើញ​ខ្ញុំ​ជា​វិញ ចង់​អោយ​អ្នក​រស់​អោយ​បាន​យូរ​ដោយ​កុំ​អោយ​ស្គាល់​ជាតិ​កូ​វីដ​អោយ​សោះ រស់​អោយ​បាន​យូរ​ដោយ​គ្មាន​សម្រែក​អោយ​ជួយ​នៅពេលដែល​អ្នក​ឆ្លង។ សូម​បង្កើន​សតិ​របស់​អ្នក​អោយ​បាន​រីកចម្រើន ដុះដាល​ក្នុង​ផ្នត់​គំនិត​ល្អ គិត​ឡើងវិញ ពិចារណា​ឡើងវិញ អាន​ខម​មិ​ន​ដែល​អ្នក​ផ្ញើ​មក​ខ្ញុំ​ឡើងវិញ បើ​អ្នក​នៅ​មាន​ជាតិ​ជា​ម​នុស្ស»៕