ក្រោយពីមានការអាណិតអាសូរចំពោះក្មេងប្រុសនេះ លោក ឧកញ៉ា ស្រី ចាន់ថន ប្រកាសជួយទៅដល់ក្មេងប្រុសដែលឆ្លងកូវីដ

0

អ្នកជម្ងឺ កុមារា អាយុ ៦ ឆ្នាំ ដែលមានទីតាំងនៅផ្ទះជួល ផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (ឆ្លងពីម្ដាយ អាយុ ៣១ ឆ្នាំ) ក្នុងនោះមានអ្នកពាក់ព័ន្ធចំនួន ០៤ នាក់ (ស្រី០១នាក់) ត្រូវបានបន្តអោយធ្វើចត្តាឡីស័កក្នុងទីតាំងខាងលើដដែល។

រូបភាពក្រុមគ្រូពេទ្យនាំកុមារាឡើងរថយន្តពេទ្យឆ្ពោះទៅកាន់កន្លែងព្យាបាល Great Duck ទីដែលម្តាយគេកំពុងព្យាបាលជំងឺកូវីដ១៩ដែរនោះ បានធ្វើឱ្យផ្ទុះឡើងនូវក្តីអាណិតអាសូរ និងភាពក្តុកក្តួលជាពន់ពេក។យ៉ាងណាមិញ

ក្រោយពីមានការអាណិតអាសូរចំពោះក្មេងប្រុសនេះ ស្រាប់តែពេលនេះលោក ឧកញ៉ា ស្រី ចាន់ថន បានប្រកាសនៅលើគណនីហ្វេសប៊ុកផេកផ្លូវការរបស់លោកថា ៖ « មើលទៅខ្លោចចិត្តណាស់ អាណិតក្មួយណាស់ តើអោយពូជួយគ្រួសារក្មួយតាមវិធីណា ជូនពរអោយក្មួយឆាប់ជាសះស្បើយពីជំងឺកូវិត១៩ចង្រៃនេះ » ៕