រឿងកំពុងក្ដៅ! មន្ដ្រីនគរបាលដែលយាមនៅធនាគារ ABA ត្រៀមឡើងតុលាការព្រឹកនេះ មានមេធាវីជាច្រើនមកឈរចាំជួយមិនយកកម្រៃ និងមានអ្នកឧបត្ថមជាលុយរហូត…

0

កំលាំងនគបាលព្រហ្មទណ្ឌនៃអធិការដ្ឋានខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជូនខ្លួនមន្ដ្រីនគរបាលដែលយាមនៅធនាគារ ABA ក្រោមស្ពានអាកាសផ្សារដីហុយ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

ក្នុងករណីដែល មន្ត្រីនគបាលរូបនោះ បានបាញ់ទៅលើជនបែកថ្នាំពេលកំពុងកាន់កាំបិតរត់ដេញតាមចាក់ខ្លួន ដោយក្នុងគោលបំណងដើម្បីការពារខ្លួនប៉ុណ្ណុះ ហើយបានបណ្ដាលឲ្យជនបែកថ្នាំនោះបាត់បង់ជីបិតនៅនឹងកន្លែងកើតហេតុ ។

ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ មានមេធាវីជាច្រើននាក់បានទៅជួបឈ្មោះ ភឿង ភីរះ ដែលជាមន្ដ្រីនគរបាលដែលយាមនៅធនាគារ ABA ដោយប្រាប់ថាត្រៀមជានិច្ចក្នុងការជួយការពារក្តីនេះ ដោយមិនយកកម្រៃសេវ៉ាឡើយ

ជាពិសេសទៀតនោះ គឺសន្តិសុខ ភឿង ភីរះ ក៏ទទួលបាននៅលុយចំនួន ១០០ដុល្លា ពីលោកវរសេនីយ៍ឯក លាងតុងសួរ តាមរយៈអធិការរងខណ្ឌសែនសុខម្នាក់ ដើម្បីឧបត្ថម្ភយកទៅប្រគល់ឱ្យជនសង្ស័យជាការលើកទឹកចិត្ត មុនពេលដែលជនសង្ស័យត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ៕