មុខមាត់ស្អាតបាតដែរ មិនគួរទៅជាអ៊ីចឹងទេ! សូមបងប្អូនប្រយត្ន័ផង ល្បិចខ្ពស់ណាស់(កំពុងកូវិតផងមកធ្វើបាបឯងទៀត)

0

មានករណីចោរកម្មមួយបានកើតឡើង នៅហាងលក់ទូរស័ព្ទមួយកន្លែង ដែលមាននារីស្រស់ស្អាតម្នាក់ បានបន្លំខ្លួន ធ្វើជាអ្នកទិញ ហើយក៏បានបន្លំលួចទូរស័ព្ទពីរគ្រឿង តែសំណាងល្អម្ចាស់គេចាប់បាន ក៏ផ្អើលតែម្ដង។

នេះយោងតាមគណនីហ្វេសប៊ុក Sithi Na បានបង្ហោះនាថ្ងៃទី ៨ មេសា ឆ្នាំ២០២១ នេះថា៖ «សូមបងប្អូនប្រុងប្រយត្ន័ទាំងអស់គ្នាជនខិលខូចមួយនេះបានចូលមកបន្លំយកទូរសព្ទពីរគ្រឿងពីរហាងខ្ញុំ តែខ្ញុំចាប់បាន សូមបងប្អូនប្រយត្ន័ផង ល្បិចខ្ពស់ណាស់(កំពុងកូវិតផងមកធ្វើបាបឯងទៀត)» ។

ក្រោយពីបានឃើញការបង្ហោះពីករណីមួយនេះ ក៏គណនីហ្វេសប៊ុកនេះបានបញ្ជាក់ថានាងដើរធ្វើសកម្មភាពបែបនេះច្រើនកន្លែងហើយ ៕ សូមមើលរូបភាពខាងក្រោម៖