ក្រោយពីបញ្ចេញបទ Time to Rise ជាមួយព្រឹទ្ធាចារ្យ គង់ណៃ ទទួលការគាំទ្រខ្លាំង វណ្ណដា អរគុណ ដល់អ្នកគាំទ្រ ខ្មែរ FanClub ពីប្រទេសថៃ, ឡាវ, វៀតណាម, ឥណ្ឌូនេសុី, ម៉ាឡេសុី,…

0

ក្រោយពីបញ្ចេញបទ Time to Rise ជាមួយព្រឹទ្ធាចារ្យ គង់ណៃ រួចមក តារាចម្រៀងរ៉េបដ៏ល្បីលោក វណ្ណដា ពិតជាទទួលបានការគាំទ្រកាន់ខ្លាំងឡើងថែមទៀត ជាពិសេសទទួលបានការគាំទ្រច្រើនថែមពីអ្នកគាំទ្របរទេស។

តារាចម្រៀងមានទេពកោសល្បរូបនេះ ពិតជាធ្វើឲ្យសិល្បៈខ្មែររីកមុខមាត់ខ្កាំងលើឆាកអន្តរជាតិ ហើយជាពិសេសបទ Time to Rise បានធ្វើបរទេសបានចាប់អារម្មណ៏ឧបករណ៏តន្ត្រីបុរាណខ្មែរ ជាពិសេសចាបុីតែម្ដង។

ជាមួយនឹងភាពជោគជ័យ ក្នុងបទចម្រៀងមួយនេះ លោក វណ្ណដា បានសរសេរបង្ហាញអារម្មណ៏ អរគុណដល់អ្នកគាំទ្រ ខ្មែរ ក៏ដូចជាបរទេសក្នុងទំព័រហ្វេសប៊ុកផ្លូវការ របស់ខ្លួនឲ្យដឹងថា៖ «ខ្ញុំបានឃើញពាក្យសរសើរ និងផ្ញើក្តីស្រឡាញ់ពេញចិត្តជាច្រើនពាន់សារ ពីបងប្អូនជនរួមជាតិ,បងប្អូនខ្មែរក្រៅប្រទេស, FanClub ពីប្រទេសថៃ, ឡាវ, វៀតណាម, ឥណ្ឌូនេសុី, ម៉ាឡេសុី, សឹង្ហបូរី -ល- អរគុណសម្រាប់ការស្រឡាញ់របស់អ្នកទាំងអស់ 🇰🇭🙏🏻»៕

វីដេអូ៖