ពិតជាកំពូលកីឡាករមែន! នេះជាកំពូលរថយន្តតែមួយគ្មានពីរលើលោក ដែលមានតម្លៃថ្លៃកប់ពពក រហូត…

0

កីឡា​ករ​បាល់ទាត់​ Cristiano Ronaldo ដែលត្រូវបាន​មនុស្ស​ទូទាំង​ពិភពលោក​បានចាត់ទុកថា​ គឺជាកំពូល​កីឡាករ​ដ៏​ឆ្នើម​​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ ដែល​កីឡាករ​រូប​នេះ​ គឺជា​ខ្សែ​ប្រយុទ្ធ​មួយរូប​ក្នុង​ក្រុម​ Juventus ដ៏​មាន​ឥទ្ធិពល​ ដែលបានជួយដល់ក្រុមក្នុងការ​រកគ្រាប់បាល់​ ជាមួយ​កម្មវិធី​ជាច្រើន​ប្រកួត​នោះ។

កីឡាករមានវ័យ​ ៣៤ឆ្នាំរូបនេះ បានចូលរួមជាមួយក្លឹប Juventus ក្នុងតម្លៃ​ ១០០លានអឺរូ ជាមួយនឹងរបាយការណ៍ជាច្រើន ដែលបង្ហាញថា ឥឡូវនេះ គាត់ទទួល បានប្រាក់ខែប្រចាំឆ្នាំ ៣០លានអឺរ៉ូ​ បន្ទាប់ពីកាត់ពន្ធរួច។​ ជាមួយនឹងការផ្លាស់ប្តូរក្រុមជាចុងក្រោយនេះ របស់​ Ronaldo ជាមួយ​ប្រាក់ខែប្រចាំឆ្នាំ ៣០លានអ៊ឺរ៉ូរបស់កី​ឡាករ​រូបនេះ​ បើធៀបនឹងកីឡាករ រួមក្រុម Juventus គឺលើសគេជិត ដប់ដងឯណោះ។

ដោយឡែក​វិលចូលមកដល់​ជីវិត​ផ្ទាល់​ខ្លួន​របស់​កំពូល​កីឡាករ​បាល់ទាត់​រូប​នេះវិញ​ គឺពិត​ជា​ពិសេស​តែម្តង​ ដែលលោកបានក្លាយ​ជា​ម្ចាស់​រថយន្ត​ស៊េរី​ទំនើប​ ដែលមានតម្លៃថ្លៃជាងគេលេីលោក​ និងមានតែ​ ១គ្រឿង​គត់​ ម៉ាក​ Bugatti La Voiture Noire​ ជាមួយ​តម្លៃ​ជាង​ ១២លានដុល្លារ​។

សូម​ជម្រាប​ផង​ដែរ​ថា​ រថយន្ត​ស៊េរី​ទំនើប​ ដែលមានតម្លៃថ្លៃជាងគេលេីលោក​ និងមានតែ​ ១គ្រឿង​គត់​ ម៉ាក​ Bugatti La Voiture Noire​ ត្រូវ​បាន​ក្រុមហ៊ុន​បារាំង Buggati បាន​ធ្វេីការ​រចនា​ឡេីង​ ជាកំពូល​រថយន្ត​ដ៏​ទំនើប​នេះ​ឡើង​តែ​មួយ​គ្រឿង​គត់ ដើម្បី​អបអរ​ខួប ១១០​ឆ្នាំ នៃ​ការ​បង្កើត​ក្រុមហ៊ុន៕