តក់ស្លុត! ក្រោយពីធ្វើតេស្ដដឹងលទ្ធផលវិជ្ជមានកូវីដ១៩ ស្រាប់តែស្ត្រីម្នាក់រត់ទៅចង​ ក ស ម្លា ប់ ខ្លួន

0

កាលពីល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅភូមិព្រៃក្រឡាខាងកើត ឃុំទូកមាសខាង​លិច ស្រុកបន្ទាយមាស ខេត្តកំពត មានស្រ្តីម្នាក់ បានរត់ទៅចង ក ដើម្បីប ញ្ច ប់ ជីវិត ក្រោយពីបានដឹងថាខ្លួនមានផ្ទុកកូវីដ១៩ និង​ឃើញ​រថយន្ដរបស់ក្រុមគ្រូពេទ្យទៅយកដល់ផ្ទះទៀតនោះ។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរូបនេះមានឈ្មោះ នេត សារឹម អាយុ៥០ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ។​ សមត្ថកិច្ចបានបញ្ជាក់ថា ស្ត្រីដែលមានវិជ្ជកូវីដ១៩នេះ រួមជាមួយប្ដីទើបត្រឡប់មកពីរកស៊ីនៅ​ប្រ​ទេស​​​ថៃ​ និងបានទៅធ្វើចត្តាឡីស័កនៅវិទ្យាល័យ ព្រះរាជសំភា នៅជើងភ្នំ កកេះ ក្នុងក្រុងកំពត ដោយតេស្ដលទ្ធផលលើកទី១នៅថ្ងៃទី២៨ ខែមីនា ហើយលទ្ធផលគឺ អវិជ្ជមាន ទាំង២នាក់ប្ដីប្រពន្ធ។​

ដោយទទួលលទ្ធផល អវិជ្ជមាន ក្រុមគ្រូពេទ្យក៏អនុញាត្តឲ្យពួកគាត់ត្រឡប់ទៅធ្វើចត្តាឡីស័កនៅផ្ទះ និងរងចាំធ្វើតេស្តលើកទី២។ នៅល្ងាចថ្ងៃទី១២ ខែមេសា មន្ត្រីសុខាភិបាលបានជូនដំណឹងដល់​អាជ្ញាធរ​ និង​សាម៉ីខ្លួន ស្ដី​ពីលទ្ធផល​វិជ្ជមានកូវីដ១៩។

ក្រោយពីដឹងថាខ្លួនមានវិជ្ជមាន ជំ ងឺ កូវិដ១៩ ស្រាប់តែស្ត្រីរូបនោះ ធ្វើសកម្មភាពបម្រុងចង ក ស ម្លា ប់ ខ្លួន តែត្រូវបានកម្លាំងអាជ្ញាធរ និងក្រុមគ្រូ​ពេទ្យ និយាយលួង​លោម ទើបស្ងប់ចិត្ត៕