កូវីដពលរដ្ឋកំពុងតែពិបាករឿងហូបចុក ស្រាប់តែអ្នកនាង ពេជ្ជតា ចេញមកដាក់កប់ៗ ទៅលើតារាដែល ហាយសូរ បង្ហាញពីម្ហូបអាហារ Brand សម្បូរហូរហៀរថា…

0

ស្ថិតក្នុងការលំបាក ពីការ វា យ ប្រ ហារ របស់មេរោគកូវីដ១៩ រាតត្បាតខ្លាំង បានបង្ខំឲ្យរាជរដ្ឋាភិបាល សម្រេចចិត្ត បិទខ្ទប់ទីក្រុងភ្នំពេញ និងទីក្រុងតាខ្មែរជាបណ្ដោះអាសន្ន ដើម្បីការពារជៀសឆ្ងាយពីការបន្តឆ្លងតៗគ្នា។

ពិតណាស់ មិនអាចប្រកែកបាន ការបិទខ្ទប់នេះ ជៀសមិនផុតឡើយពីរងផលប៉ះពាល់ដល់សេដ្ឋកិច្ច។ ដែលធ្វើឲ្យបងប្អូនមួយចំនួនពួកគាត់ពិបាកក្នុងការហូបចុក។

ដោយឡែក កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២១ នាពេលកន្លងទៅ បានបង្ហោះសារប៉ុន្មានឃ្លានៅលើបណ្ដាញសង្គមហ្វេបុករបស់គាត់ឈ្មោះ Meng Keo Pichenda – ពេជ្ជតា ដែលនិយាយពីសំដៅ បា ញ់ ទៅលើតារាខ្មែរមួយចំនួន ដែលសារនោះមានខ្លឹមសារដូចខាងក្រោមនេះ៖

«សូមតារា តារា ហាយសូរទាំងឡាយ ល្មមបញ្ឈប់ការបង្ហោះរូបភាព និង សម្ដីបង្ហាញពីម្ហូបអាហារ Brand សម្បូរហូរហៀរទៀតទៅ អាណិតគ្នាអ្នកអត់អីហូបផង កុំខ្លាចគេមិនដឹងថាខ្លួនអ្នកមាននោះ សូមអរគុណ»៕