ចាក់ដោត! កែវ ចាន់​និមល៖ «ស៊ូ​នៅផ្ទះ​គ្មាន​ចំណូល​ ប្រសើរ​ជាង​មាន​លុយ​តែ​គ្មាន​កន្លែង​ចាយ ជាពិសេស…»

0

ស្ថិតក្នុងការលំបាក ពីការ វា យ ប្រ ហារ របស់មេរោគកូវីដ១៩ រាតត្បាតខ្លាំង បានបង្ខំឲ្យរាជរដ្ឋាភិបាល សម្រេចចិត្ត បិទខ្ទប់ទីក្រុងភ្នំពេញ និងទីក្រុងតាខ្មែរជាបណ្ដោះអាសន្ន ដើម្បីការពារជៀសឆ្ងាយពីការបន្តឆ្លងតៗគ្នា។

ពិតណាស់ មិនអាចប្រកែកបាន ការបិទខ្ទប់នេះ ជៀសមិនផុតឡើយពីរងផលប៉ះពាល់ដល់សេដ្ឋកិច្ច។ ដែលធ្វើឲ្យបងប្អូនមួយចំនួនពួកគាត់ពិបាកក្នុងការហូបចុក។ ដោយឡែកយោងតាមគណនីហ្វេសប៊ុកអ្នកនាង កែវ ចាន់និមល បានរៀបរាប់ថា៖

«មួយរយៈនេះគ្រួសារយើងបានជួបរឿងជាច្រើន ទាំងល្អ ទាំងអាក្រក់ ជាពិសេសគឺជម្ងឺកូវីត តែយ៉ាងណាយើងក៏អាចឆ្លងផុតទាំងអស់គ្នាដោយសុវត្ថិភាព ខ្ញ៉ំសង្ឃឹមថាបងប្អូនដែលកំពុងតតាំងជាមួយនឹងជម្ងឺកូវីដ១៩នេះក៏អាចឆ្លងផុតដោយសុវត្ថិភាពដូចគ្នាហើយអ្នកដែលមិនបានឆ្លង សូមក៉ំបំពានបម្រាមនិងសាកល្បងជាមួយជម្ងឺនេះអី ព្រោះវាមិនស្រួលដូចដែលបងប្អូនគិតឡើយ»។

អ្នកនាងបានបន្តថា៖ «ក្នុងរដូរកាលជំងឺកូវិដកំពុងរីករាលដាល អ្នកនាងបាននិយាយថា នៅតែផ្ទះគ្មានចំណូល មានតែចំណាយក៏ពិតមែន តែក៏ប្រសើរជាងមានលុយតែគ្មានកន្លែងចាយ ជាពិសេសគ្មានឱកាសចាយ ព្រោះតែអស់ជីវិតពេលវេលានេះយើងពិបាកដូចគ្នាណាបងប្អូន តែពួកយើងនឹងអាចឆ្លងផុតនៅផ្ទះដើម្បីថែជីវិតខែ្មរអាចធ្វើបានរួមគ្នាការពារនិងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីត១៩នៅក្នុងប្រទេសរបស់យើង»៕ សូមមើលរូបភាពខាងក្រោម៖