ក្នុងការផលិតខ្សែភាពយន្តហូលីវូដ Vin Diesel បំផ្លាញឡានច្រើនជាងគេ ក្នុងចំនោម១០នាក់ ដែលមានចំនួនរហូតដល់….

0

ក្នុងការផលិតខ្សែភាពយន្តហូលីវូដមួយៗ ពិតជាចំណាយលុយច្រើនណាស់ ហើយការបំផ្លាញក៏មានច្រើនដែរ។ ដោយឡែកបើតាម​វិបសាយ Car Scrap Comparison បាន​ឲ្យ​ដឹងផងដែរ​ថា តារាហូលីវូដ Vin Diesel តួអង្គឯកក្នុងរឿង fast and furious បានបំផ្លាញរថយន្តច្រើនជាងគេ ក្នុងចំណោមតារា១០នាក់ ជា​​តួ​​បំផ្លាញ​រថយន្ត​ច្រើន​​​​ជាង​គេ​បំផុត។

រថយន្ត​ដែល​ត្រូវ​បាន​កម្ទេច​អំឡុង​​ពេល​​​សម្ដែង​ដោយ Vin Diesel មាន​​ចំនួន​សរុប ៦១​គ្រឿង។ ហើយខាងក្រោមនេះ គឺជាតារាទាំង១០ ដែលបានបំផ្លាញរថយន្តច្រើនជាងគេ ក្នុងការផលិតរឿង៖

១. Vin Diesel (ចំនួន​រថយន្ត​ដែល​ត្រូវ​បំផ្លាញ ៦១​​គ្រឿង) ២. Bruce Willis (ចំនួន​រថយន្ត​ដែល​ត្រូវ​បំផ្លាញ ៦០​គ្រឿង) ៣. Arnold Schwarzenegger (ចំនួន​រថយន្ត​ដែល​ត្រូវ​បំផ្លាញ ៥២​គ្រឿង) ៤. Matt Damon (ចំនួន​រថយន្ត​ដែល​ត្រូវ​បំផ្លាញ ៣៥​​គ្រឿង) ៥. Keanu Reeves (ចំនួន​រថយន្ត​ដែល​ត្រូវ​បំផ្លាញ ៣០​គ្រឿង)

៦. Tom Hardy (ចំនួន​រថយន្ត​ដែល​ត្រូវ​បំផ្លាញ ២៩​គ្រឿង) ៧. Daniel Craig (ចំនួន​រថយន្ត​ដែល​ត្រូវ​បំផ្លាញ ២៤​​គ្រឿង) ៨. Nicolas Cage (ចំនួន​រថយន្ត​ដែល​ត្រូវ​បំផ្លាញ ២២​គ្រឿង) ៩. Tom Cruise (ចំនួន​រថយន្ត​ដែល​ត្រូវ​បំផ្លាញ ១៩​គ្រឿង) ១០. Dwayne Johnson/ Jason Statham (ចំនួន​រថយន្ត​ដែល​ត្រូវ​បំផ្លាញ ១៨​​គ្រឿង)៕