វាពិតជាប្លែកភ្នែកមែនទែន នៅពេលដែលប្រជាជននៅក្នុងប្រទេសភូមាបានបង្កើតកីឡានេះឡើង។ កីឡានេះមានឈ្មោះថា Sepak Takraw ដែលវាត្រូវបានរួមបញ្ចូលគ្នារវាងបាល់ទាត់និងបាល់ទះ ហើយអាចប្រើស្តាយគ្រប់បែបយ៉ាងទាំងជើង ក្បាល ទ្រូង និង ដងខ្លួន តែអ្នកមិនអាចប្រើដៃបានទេកំឡុងពេលលេងវា។
លើសពីនេះទៀតនោះ អ្នកណាដែលចង់លេងកីឡា Sepak Takraw នេះត្រូវចែកគ្នាម្ខាង៣នាក់ ដោយខណ្ឌចែកដោយសំណាញ់មួយនៅកណ្តាលទីដូចជាបាល់ទះអីចឹង តែដូចដែលបានបញ្ជាក់ពីខាងលើគឺអ្នកលេងមិនអាចប្រើដៃបានទេ។
បើអ្នកលេងយូរៗទៅប្រហែលអ្នកអាចនឹងចេះក្បាច់គុនទៀតផង ព្រោះអ្នកដែលលេងកីឡានេះលើកជើងខ្ពស់ៗណាស់ ពេលខ្លះអាចហួសក្បាលរបស់ក្រុមបដិបក្ខទៀតផង។
វាមើលទៅដូចជាគ្រោះថ្នាក់បន្តិចព្រោះអ្នកលេងបាល់នេះ បើមើលពីចម្ងាយដូចជាក្រុមវាយបុក២ក្រុមដែលកំពុងវាយគ្នាអីចឹង តែជនបរទេសពីររូបបន្ទាប់ពីបានទស្សនាកីឡាដ៏ចម្លែកនេះបាននិយាយថា៖ «ពួកគេពិតជាមានអារម្មណ៍ថាវាពិតជាអស្ចារ្យមែនទែន»៕ ខាងក្រោមនេះជាវីដេអូដែលបង្ហាញពីសកម្មភាពអ្នកលេងកីឡា Sepak Takraw នេះ៖
វីដេអូ៖