ខណៈប្រទេសកម្ពុជា ជាពិសេសប្រជាជន កំពុងតែមានទុក្ខដោយសារតែកូវីដ១៩ ស្រាប់តែអ្នកនាង សារ៉ាយ សក្ខណា បួងសួងបែបនេះ…

0

អតីតតារាសម្តែងស្រី ដ៏មានប្រជាប្រិយភាព អ្នកនាង សារ៉ាយ សក្ខណា ក្រោយពីរៀបការហើយនោះ អ្នកនាងក៏បាន ទៅរស់នៅឯសហរដ្ឋអាមេរិក ជាមួយនឹងស្វាមីហើយក៏ទទួលបានចំណងដៃ កូនប្រុសស្រីចំនួនពីរនាក់ ដ៏គួរឱ្យស្រលាញ់ ផងដែរ។

ជាក់ស្តែង ទោះបីជាអ្នកនាងសារ៉ាយ សក្ខណា ចាកចេញពីវិថីសិល្បៈ ក៏ពិតមែន ក៏អ្នកនាង នៅតែទទួលបានការស្រលាញ់ និងការគាំទ្រជាច្រើន ពីសំណាក់អ្នកគាំទ្រ របស់អ្នកនាង។

ទោះបីជារស់នៅក្រៅប្រទេសមែន ប៉ុន្តែក្នុងនាម ឈា ម ជ័រជាខ្មែរ អ្នកនាងតែងតែគិតនិងនឹកដល់មាតុប្រទេសជានិច្ច។ ជាពិសេសខណៈប្រទេសកម្ពុជាកំពុងតែរងទុក្ខដោយសារតែកូវីដ១៩ អ្នកនាង សារ៉ាយ សក្ខណា​ បានបួងសួងថា៖

«នាងខ្ញុំ សូមបួងសួងដល់វត្ថុស័ក្តសិទ្ធទាំងអស់ ជួយតាមថែរក្សាប្រជាជនកម្ពុជាឱ្យជៀសផុតពីជំងឺដ៏កាចសាហាវនេះ ហើយសូមឱ្យប្រជាជនកម្ពុជាជួបតែសុខសុវត្ថិភាព ភាពសប្បាយរីករាយឡើងវិញ ហើយសូមឱ្យអ្នកទាំងអស់គ្នា ថែរក្សាសុខភាព ជាពិសេស ៣ កុំ ៣ ការពារ» ៕