លើលោកនេះ នៅមានប្ដីបែបនេះទៀត! កំសត់ណាស់ ព្រោះតែមិនចង់ឲ្យប្រពន្ធពិបាកជាមួយ គាត់ក៏សុំនាងលែងលះ តែប្រពន្ធ…

0

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សារព័ត៌មានបរទេស បានផ្សព្វផ្សាយ និងមានការចែករំលែកបន្តៗ គ្នាជាច្រើនពីរឿងរ៉ាវរបស់កសិករមួយរូប មានឈ្មោះ លីប៉ៃចូវ មានអាយុ ៦៨ឆ្នាំ រស់នៅក្រុងលឺសាន ប្រទេសចិន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយសារតែសភាពរូបរាងកាយមិនប្រក្រតី បណ្ដាលឲ្យគាត់ធ្វើអ្វីមិនបានឡើយបានត្រឹមតែដេកលើគ្រែប៉ុណ្ណោះ ។

ដើមហេតុដែលធ្វើ ឲ្យគាត់ក្លាយជាបែបនេះ ព្រោះកាលពី ៤២ឆ្នាំមុន គាត់នៅកំលោះមានកម្លាំងរឹងមាំ អាចធ្វើការធ្ងន់បាន រហូតមកដល់ឆ្នាំ ១៩៧៦ គាត់មានអាយុ ២៦ឆ្នាំ គាត់បានចូលរួមសាងសង់ទំនប់ទឹកប្រចាំភូមិខណៈពេលធ្វើសុខៗ ស្រាប់តែមានថ្មយ៉ាងធំធ្លា- ក់មក ហើយត្រូវ ឆ្អឹងខ្នងរបស់គាត់យ៉ាងខ្លាំង។

ដំបូងឡើយគាត់ទទួលយកការពិតមិនបានឡើយ កាលនោះគាត់មានកូនស្រីម្នាក់ ហើយនាងទើបតែអាយុ ១ខួបតែប៉ុណ្ណោះគាត់ក៏គិតបានថា គាត់ចង់ធ្វើផលិតផលធ្វើពីឬស្សី ព្រោះនៅផ្ទះគាត់មានដើមឬស្សីច្រើនណាស់។សមាជិកក្នុងគ្រួសារក៏បានជួយគ្នារកឈើឬស្សីយ៉ាងច្រើនមកទុកនៅផ្ទះ លោក លី ក៏បានចាប់ផ្ដើមបិត និងវេញឬស្សី ដើម្បីធ្វើជារបស់ប្រើប្រាស់ផ្សេងៗដូចជា៖

កន្រ្តក់ កញ្ច្រែង កញ្ជើ ល្អី និងរបស់របរផ្សេងទៀតជាច្រើន មកជាង ៤២ឆ្នាំហើយ។កន្លងមក គាត់តែងតែមាន អ្នកជួយយកអាសាគាត់នោះ គឺលោក វ៉ាន់ស៊ឹង ដែលជួយទិញគ្រឿងវេញឬស្សីគ្រប់ប្រភេទទុក គ្រប់គ្នាក៏សួរលោក វ៉ាន់ស៊ឹង ថាទិញគ្រឿងវេញឬស្សីច្រើនបែបនេះយកទៅធ្វើអ្វី ព្រោះវាលក់មិនចេញនោះទេ តែគាត់ក៏ឆ្លើយទៅថា មានអ្នកស្គាល់ត្រូវការកែច្នៃ។

តែរាល់ថ្ងៃ លោកលី នៅតែបន្តធ្វើការងារវេញឬស្សីហើយ បើទោះបីជាវាលំបាកយ៉ាងណា គាត់ក៏មិនដែរលមើលពិភពលោកក្នុងផ្លូវដែលមិនល្អនោះដែរ គាត់បែរក្លាយទៅជាគំរូដល់ល្អសម្រាប់ឲ្យកូនចៅមើលឃើញទៀតផង។សំណាងល្អ នៅឆ្នាំ ២០១៤ គាត់បានទទួលជំនួយពីរាជរដ្ឋាភិបាល គាត់សប្បាយចិត្តខ្លាំងណាស់ តែមិនមែនជាមូលហេតុដែលធ្វើឲ្យគាត់ឈប់ធ្វើការនោះដែរ ដរាបណាគាត់នៅមានកម្លាំងរឹងមាំ។

រឿងរ៉ាវរបស់គាត់បានធ្វើឲ្យគ្រប់គ្នារំភើបចិត្ត ហើយក៏មានមនុស្សមួយចំនួនបានដឹងហើយ ក៏ជួយទិញផលិតផលដែលគាត់ធ្វើ។ពេលនេះក៏មានសប្បុរជនមួយរូប បានបង្រៀនកូនស្រីរបស់គាត់ឲ្យចេះបើកហាងអនឡាញដើម្បីលក់ផលិតផលរបស់គាត់ សង្ឃឹមថាការខំប្រឹងប្រែងរបស់គាត់នឹង ជួយឲ្យគាត់ និងក្រុមគ្រួសារមានជីវភាពធូធារ៕