បងប្អូនដែលនៅផ្ទះ ជនបទដាច់ៗ ប្រយ័ត្នដូចករណីមួយនេះ ចេះតែព្រឺៗដូចមានអីលើក្បាលងើយមើលពុទ្ធោ! វែករនាមប៉ុនកំភួនដៃរុំពេនខ្លួនលើពីដាន

0

គូស្វាមីភរិយាមួយគូបានទៅលេងជីតានៅស្រុកកំណើត តែត្រូវស្វាគមន៍ដោយពស់វែករនាមធ្វើពួកគេភ្ញាក់ផ្អើល ដែលស្ត្រីជាប្រពន្ធនិងជាចៅស្ត្រីលោកម្ចាស់ផ្ទះភ័យស្រែកភ្លាត់សំឡេង ពេលឃើញទំហំពស់ធំពេក ហើយប្រវែងវែងជាច្រើនម៉ែត្រ។ រឿងនេះបានកើតឡើងនៅស្រុកវ៉ាងវ៉េត ខេត្តត្រាំង ប្រទេសថៃ

អំឡុងចុងឆ្នាំ២០២០។លោកតា Kij Jeenpracha អាយុ ៧៨ ឆ្នាំ និងចៅប្រុសលោក Lap Jeenpracha កំពុងញ៉ាំអាហារពេលល្ងាចធម្មតា។ ស្រាប់តែពួគេមានអារម្មណ៍ធ្វីម្យ៉ាងចម្លែកនៅលើក្បាលងើយមើលលើ ព្រះជួយ…!ពស់វែកធំណាស់កំពុងពេនខ្លួនរុំព័ទ្ធបង្គោលពីដាននៅកណ្តាលផ្ទះ ដែលកំពុងដេកយ៉ាងរំភើយ។ ម្នាក់ៗស្ទើរតែដួលសន្លប់ហើយបានព្យាយាមរក្សាភាពស្ងប់ស្ងាត់ និងតេហៅប៉ូលីស។ប៉ូលីសបាននិយាយថា ដើម្បីបញ្ជៀសគ្រោះ ថ្នាក់

ពួកគេបានជូនដំណឹងដល់ក្រុមអ្នកជួយសង្គ្រោះក្នុងតំបន់អោយមកចាប់ពស់ ហើយដោះលែងវាអោយទៅរស់នៅក្នុងព្រៃធម្មជាតិវិញ ដែលវាអាចបន្តជីវិតបានយូរអង្វែង។ ប៉ូលីសនិយាយថា នៅពេលក្រុមជួយ សង្គ្រោះមកដល់ សត្វពស់បានផ្លាស់ប្តូរទីតាំងពីកន្លែងដែលវាធ្លាប់ដេកនៅលើពីដានចុះមកក្រោមផ្ទះនៅលើដី។ មន្រ្តីម្នាក់ដែលជាអ្នកជំនាញបានប្រើដៃទទេរបស់គាត់ដើម្បីចាប់ក្បាលពស់។

សមាជិកដទៃទៀតបន្ទាប់មក បានជួយទាញពស់ចេញពីផ្ទះ។ អ្នកឈមើលហេតុការណ៍បានស្រែកដោយត ក់ស្លុ តនៅពេលបានឃើញបុរសម្នាក់ដើរចេញជាមួយពស់ដ៏ធំដៃកាន់ក្បាលពស់ហើយកន្ទុយវារុំព័ទ្ធករបស់គាត់។

ប្តីប្រពន្ធនិងអ្នកភូមិនៅតំបន់នោះជឿថា ពស់ដ៏ធំគឺជាដួងព្រលឹង នៃដែនដីព្រលឹងវិញ្ញាណចាស់ ឬវិញ្ញាណពស់ពិសិដ្ឋ។ ពស់ធំៗបែបនេះអ្នកស្រុកជឿថា មានអ្នកថែរក្សា ហើយត្រូវបានប្រជាជនគោរពជាពិសេស។ អ្នកស្រុកមានជំនឿមួយ គឺជាការអនុវត្តដើម្បីជូតម្សៅលើពស់ ដើម្បីសុំលាភសំណាង។ គូស្វាមីភរិយា និងអ្នកភូមិតម្រង់ជួរទៅជូតម្សៅលើពស់ នៅពេលពួកគេ ប៉ងប្រាថ្នា សុំឲ្យមានសំណាងល្អសុខភាពល្អ និងបួសសូងថា សុំឲ្យអ្នកធ្វើជាសត្វស្លូត ពេលអ្នកចង់មកលេងកូនចៅលើកក្រោយ សូមកុំក្រឡាខ្លួនជាទម្រង់ពស់ទៀត ព្រោះវាគួរឱ្យខ្លា ច។

លោកតាម្ចាស់ផ្ទះបានបញ្ជាក់ថា ក្នុងអាយុជិត៨០ឆ្នាំនៃជីវិត មិនដែលឃើញពស់មានទំហំប៉ុននេះទេ។ ចំណែកគូស្នេហ៍មួយគូដែលជាចៅ បានបង្ហើបថា ពួកគេបានព្យាយាមបន់ស្រន់ដល់សត្វពស់ ហើយបានសុំអោយវាចាកចេញ ប៉ុន្តែវាមិនព្រមទៅណាសោះ ពួកគេបានព្យាយាមបួងសួងឲ្យពស់ចេញ និងសន្យាសែនសំណែនជាថ្នូរ ប៉ុន្តែពស់នៅតែមិនចាកចេញដដែល។

លោកតាបន្ថែមថា គាត់បានព្យាយាមប្រើដំបងដើម្បីចាប់ពស់ ប៉ុន្តែពស់បានបង្ហាញនូវទង្វើមិនចូលចិត្ត ហើយបែកវែកតបត។ ទីបំផុតពួកគេបានទូរស័ព្ទទៅ១៩១ ហើយក្រុមជួយសង្គ្រោះត្រូវបានបញ្ជូនមកភ្លាមៗដើម្បីចាត់ការសត្វអសិរពិសដ៏ធំនេះ។ បុរសម្នាក់ចូលទៅចាប់ពស់ដោយដៃទទេឆៅៗ ក្នុងរយៈពេលតិចជាង១៥នាទី។ ពស់នេះមានប្រវែង៥ម៉ែត្រនិងមានទម្ងន់២០គីឡូក្រាម៕