មាន​សំណាង​ណាស់នៅ​ថ្ងៃ​មុខ បើស្ត្រីមានប្រជ្រុយនៅ ​៤​ ​កន្លែង​លើ​ដើម​ទ្រូង

0

មនុស្ស​មួយ​ចំនួន​តែង​មាន​ដំណាល​ត​គ្នា​ថា ​ស្ត្រី​ដែល​មាន​ប្រជ្រុយ​នៅ​ត្រង់​ដើមទ្រូង ​ច្រើន​តែ​ជា​នារី​ដែល​អាច​ទទួល​ភ័ព្វ​សំណាង​នៅ​ថ្ងៃ​ក្រោយ។ នោះ​ចង់​សំដៅ​លើ​លាភ​ទ្រព្យ​សម្បត្តិ ​ការ​រស់​នៅ​ស្រណុក​ស្រួល ​ឬ​ការ​ទទួល​បាន​បុណ្យ​សក្តិ​ខ្ពង់​ខ្ពស់​ជា​ដើម។

១. ប្រជ្រុយ​ក្រោម​ដើម​ទ្រូង៖ ចាស់​បុរាណ​តែង​ហៅ​ថា «ប្រជ្រុយ​សម្បត្តិ»។ នាង​នឹង​ក្លាយ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្តុក​ស្តម្ភ​នៅ​ថ្ងៃ​ក្រោយ ​ជា​ពិសេស​អាច​មាន​ឱកាស​បាន​ស្វាមី​ជា​អ្នក​មាន ​ហើយ​ស្រឡាញ់​ថ្នាក់​ថ្នម ​រស់​នៅ​ដោយ​សុខ​ស្រួល​ទៀត​ផង។

២. ប្រជ្រុយ​នៅ​ចន្លោះ​គល់​ដើម​ទ្រូង៖ ជា​នារី​ដែល​ឆ្លាត​ឈ្លាសវៃ​ មាន​ទេពកោសល្យ​ខ្ពស់ ​ចង់​ចេះ​ចង់​ដឹង​ចង់​ឮរឿង​គ្រប់​យ៉ាង។ មិន​ថា​ក្នុង​មុខ​ជំនួញ ​ឬ​ការងារ​អ្វី​ផ្សេងៗ ​នាង​មិន​សូវ​នៅ​ក្រោម​គំនាប​គេ​ទេ ​ហើយ​ក៏​មិន​ងាយ​ចាញ់​ល្បិច​នរណា​ដែរ។

៣. ប្រជ្រុយ​លើ​ដើម​ទ្រូង ​និង​នៅ​ម្តុំ​ឆ្អឹង​ដង​កាំបិត៖ នាង​ក៏​មាន​សំណាង​បាន​ក្លាយ​ជា​អ្នក​មាន​ដែរ ​មិន​ថា​ទៅ​ទីណា ​នាង​មាន​គេ​តាម​ចាំ​ជួយ​ជ្រោម​ជ្រែង ​និង​ទំនុក​បម្រុង​ជាប់​ជានិច្ច ​ដែល​ធ្វើ​ឲ្យ​ការងារ​ដែល​នាង​ខិតខំ​ប្រឹង​ប្រែង​ទាំង​ប៉ុន្មាន​ឆាប់​ទទួល​បាន​សម្រេច។

៤. ប្រជ្រុយ​កៀក​ក្បាល​សុដន់៖ បើ​ប្រជ្រុយ​កាន់​តែ​កៀក​នឹង​ក្បាល​សុដន់ ​បញ្ជាក់​ថា​នាង​កាន់​តែ​មាន​សំណាង។ នៅ​ពេល​ដែល​នាង​រៀបការ​រួច ​ហើយ​ក្លាយ​ជា​ម្តាយ​គេ​ នាង​នឹង​មាន​ជីវិត​រីករាយ ​គ្រួសារ​មាន​សុភមង្គល ​ចំណែក​ឯ​ការងារ​និង​មុខ​របរ​ក៏​រីក​ដុះ​ដាល៕