ទឹកចិត្តជាម្ដាយដូចគ្នា! ផន សុផារី លះបង់ទឹកដោះខ្លួន ជួយជី​វិតទារកកម្សត់កើតមិនគ្រប់ខែកំពុងនៅបន្ទប់ ICU ត្រូវបានមហាជន

0

រឿងរ៉ាវកំពុងមួយកំពុងតែចាប់អារម្មណ៏ ក្នុងបណ្ដាញសង្គម ដែលមានទារកមួយ បានកើតមកមិនគ្រប់ខែស្ថិតនៅក្នុងបន្ទប់ ICU ហើយអ្នកម្តាយគ្មានទឹកដោះគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ដល់រូបគេ ធ្វើហើយមហាជនជាច្រើនមានការអាណិតយ៉ាងខ្លាំង ។

ក្រោយពីបានឃើញដូចនេះ ស្រាប់តែ អ្នកនាង ផន សុផារី បាន លះបង់ទឹកដោះខ្លួន ជួយជី​ វិ តទារក ក ម្ស ត់នោះ ដោយបានសរសេរឲ្យដឹងថា៖ «៨០ % ពេទ្យប្រាប់ថាគ្មានសង្ឃឹមថាកូនរស់ទេ! កូនសម្រាលដោយមិនគ្រប់ខែ ម្តាយកូនក៏គ្មានទឹកដោះឱ្យកូនបៅ ។ ថ្ងៃដែលកូនត្រូវបើកភ្នែកឃើញពិភពលោកដ៏ស្រស់ស្អាត តែកូនត្រូវនៅក្នុងបន្ទប់ ICU ទៅវិញ ។ ព្រោះតែទឹកដោះខ្ញុំ និង ការខិតខំប្រឹងប្រែងរបស់គ្រូពេទ្យ

ពេលនេះគាត់ឆ្លងផុតទុក្ខធំហើយក្នុងតំណាក់កាលដំបូង ឥលូវដំណាក់កាលទីពីរ គឺពឹងលើទឹកដោះ ព្រោះពេទ្យថាទឹកដោះមីងល្អ ធ្វើឱ្យកូនធំធាត់ និង រឹងមាំ អាចឆ្លងកា.ត់តំណាក់កាលធំបាន ។ មីងសូមបួងសួងដល់ទេវតា សូមជួយតាមថែរក្សាកូនឱ្យកូនរឹងមាំ ឆ្លងផុតដំណាក់កាលបន្ទាប់ទៀតបាន ។ មីងសន្យាថា នឹងទុកទឹកដោះនេះឱ្យកូនទាំងអស់ណា! ខំមឹមឱ្យច្រើនឆាប់ធំ ពេលធំឡើងស្គាល់មីងផងណាកូនណា»។

ក្រោយពីការប្រកាសជួយបែបនេះ មហាជនជាច្រើន ពិតជាមានក្ដីរំភើបជំនួសម្ដាយម្នាក់នោះ នឹងកោតសរសើរជាខ្លាំង ទៅលើទឹកចិត្តរបស់អ្នកនាង៕ សូមមើលរូបភាពខាងក្រោម៖