ពិបាកប្រកែក ឡើងច្បាស់តែម្ដង! ឃើញកូនដាយណូស័ររត់កាត់មុខផ្ទះ ប្រជាពលរដ្ឋនៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក (មានវីដេអូ)

0

កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានឃើញវីដេអូមួយ ដែលថតបានដោយកាមេរ៉ាសុវត្ថិភាពពីគេហដ្ខានរបស់ស្រ្តីជនជាតិអាមេរិកម្នាក់ រស់នៅរដ្ធ Florida ដែលបង្ហាញថាមានកូនសត្វដាយណូស័រមួយបានរត់ឡើងលឿនតែម្ដង។

ពិតជាមិនគួរឲ្យជឿទេ ដោយសារតែសត្វនេះ​បានផុតពូជរាប់លានឆ្នាំមកហើយ ដែលធ្វើឲ្យមហាជនជាច្រើនកំពុងតែមានចម្ងល់ជាខ្លាំង ថាតើសត្វដែលធ្លាប់មានជីវិត និង ផុតពូជតាំងពីសម័យបុរេប្រវត្តិ បានត្រលប់មកវិញហើយមែនឬទេ។

សត្វដែលឃើញក្នុងកាមេរ៉ាសុវត្ថិភាពនោះពិតជាព្ស្រដៀងទៅនឹងកូនសត្វដាយណូស័រពិតមែន ដែលវាបានបង្ហាញខ្លួននៅម៉ោងប្រមាណ ៣​ និង ៤០ នាទីព្រឹក ។

ស្ត្រីម្ចាស់ផ្ទះខាងលើបានឲ្យដឹងថា នាងបានបង្ហាញវីដេអូនេះទៅអ្នកផ្សេងៗទៀត ពួកគេក៏គិតថា​ វាជាសត្វដាយណូស័រដូចគ្នា ។ ទោះជាយ៉ាងណា ក៏នៅមានមនុស្សមួយចំនួនទៀតបែរជាគិតថា​ វាគឺជាបក្សីយក្សទៅវិញ ប៉ុន្តែនាងនៅតែគិតថាវាជាដាយណូស័រ ព្រោះវាមើលទៅដូចជាមានជើងតូចពីរនៅខាងមុខ ។

វីឌីអូថតបានសត្វចម្លែកនេះដែរ ត្រូវបានចែកចាយពាសពេញបណ្តាញសង្គម ហើយអ្នកចូលមើលម្នាក់ៗ ក៏បានបង្ហាញពីការសន្និដ្ឋានទៅលើអត្តសញ្ញាណសត្វមួយនេះទៅតាមការយល់ឃើញរបស់ពួកគេរៀងៗខ្លួនផងដែរ ៕សូមទស្សនាវីដេអូ៖កាមេរ៉ាសុវត្ថិភាព៖