មិនប្រាកដមានស្នេហានៅក្មេងមិនល្អទាំងអស់ឯណា! គូស្នេហ៍វ័យក្មេងខិតខំតស៊ូជាមួយគ្នា តាំងពីបាតដៃទទេ រហូតដល់មានគ្រប់យ៉ាង…

0

ថៃ៖ គូស្នេហ៍វ័យក្មេងមួយគូនេះ ដែលបានធ្វើឲ្យមហាជនជាច្រើន មានភាពភ្ញាក់ផ្អើលរំភើប និងស្ញប់​ស្ញែង ចំពោះសេចក្ដីស្រលាញ់របស់អ្នកទាំងពីរនាក់នេះណាស់។

ដោយសារតែអ្នកទាំងពីរមានចិត្តស្មោះនឹងគ្នា បានចាប់ដៃគ្នារកសុី តាំងពីគ្មានអ្វីទាំងអស់ រហូតមានផ្ទះ និងមានលុយ ដែលជាការតស៊ូនិងជួយគ្នាទៅវិញទៅមក បង្កើនបានេះជាភាពសប្បាយរីករាយជាមួយគ្នា

ជាពិសេសថែមទាំង ធ្វើឲ្យជីវិតគូរបស់អ្នកទាំងពីរនាក់ បានឆ្ពស់ទៅកាន់ភាពល្អប្រសើរជាងមុនមិនធម្មតានោះទេ ដោយពួកគេមិនបានពឹងផ្អែកលើ ឪពុកម្តាយរបស់ពួកគេនោះឡើយ។

ក្នុងថ្ងៃគំរប់ខួប ១១ឆ្នាំ ដែលពួកគេទាំងពីរបានចាប់ដៃគ្នា អ្នកទាំងពីរចែករំលែករឿងរ៉ាវរបស់ខ្លួននៅលើបណ្ដាញសង្គម ជាមួយភាពមានអ្វីៗគ្រប់យ៉ាង ដែលបានខិតខំស្វែងរកដោយខ្លួនឯង មិនថាជា ផ្ទះ លុយ ព្រមទាំងគ្រឿងអលង្ការ

ដែលធ្វើឲ្យអ្នកគ្រប់គ្នាមិនសរសើរមិនបាន ហើយថែមទាំងសូមអបអរសាទរ ចំពោះភាពជោគជ័យ ដែលអ្នកទាំងបានសាងជាមួយគ្នា វាគឺជាគំរូល្អណាស់ ហើយក៏ជាកំលាំងចិត្តសម្រាប់គូរស្នែហ៏ផ្សេងទៀត ដែលកំពុងស្ថិននៅចន្លះវ័យប្រហាក់ប្រហែល និងពួកគេទាំងពីរនាក់ផងដែរ ៕ សូមមើលរូបភាពខាងក្រោម៖