មិននឹកស្មានថានៅខ្មែរមានកន្លែងស្អាតបែបនេះសោះ! តិចច្រឡំបរទេសទៅ នេះជាតំបន់ព្រៃលិចទឹកនៅជួរភ្នំក្រវ៉ាញ ស្អាតមិនចាញ់ព្រៃអាម៉ាហ្សូនទេ

0

ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលជាតំបន់សក្តានុពលពិសេសសម្រាប់អ្នកទេសចរណ៍បែបផ្សងព្រេងគួរតែសាកល្បង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តំបន់ដែលមានចំងាយប្រមាណ២៥គីឡូម៉ែត្រពីទីរួមស្រុកថ្មបាំង មានទឹកធ្លាក់ស្រស់ស្អាត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សត្វព្រៃជាច្រើនប្រភេទដែលរួមមានក្រពើភ្នំ ទេសភាពតាមព្រៃភ្នំដ៏គួរឱ្យទាក់ទាញ និងក្រវាញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួម​ទាំង​ការកែច្នៃស្រាចេកជាដើម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ដោយឡែកតំបន់ព្រៃលិចទឹកនៅជួរភ្នំក្រវ៉ាញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពិតជាស្រស់ស្អាតមិនធម្មតាឡើយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើមើលទេសភាពដែលថតពីលើអាកាសទៅ។ តំបន់នេះ មានខ្សែទឹករត់ខ្វាត់ខ្វែង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មើលទៅដូចជាសរសៃឈាមអីចឹង ដែលនេះជាទិដ្ឋភាពល្អបំផុតសម្រាប់អ្នកចូលចិត្តជិះទូកមើលទេសភាព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

បច្ចុប្បន្ននេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រដ្ឋាភិបាលកមពុងតែធ្វើការអភិរក្សធនធានដែលមានក្នុងតំបន់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងជីវចម្រុះដែលមានសំបូរបែបនៅតំបន់នេះ។ ដោយថ្ងៃអនាគត វានឹងក្លាយជាតំបន់ទាក់ទាញភ្ញៀវទេសចរណ៍ដូចព្រៃអាម៉ាហ្សូនដូច្នេះដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ តំបន់នេះមានការចែកចាយដំបូង មហាជនជាច្រើនស្មានតែនៅព្រៃអាម៉ាហ្សូន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ដោយឡែកទំព័រហ្វេសប៊ុកលោក ផែង វណ្ណៈ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក៏បានបង្ហោះផងដែរថា «ពេលរកសង្សារថ្មីបាននាំទៅលេងហេីយ​ទេសភាព​ស្រស់​ស្អាត​ណាស់​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​! ភាពស្រស់ស្អាតនៃតំបន់ទេសភាពព្រៃទឹកភ្លៀងជួរភ្នំក្រវ៉ាញ​ ខេត្ត​ ពោធិ៍សាត់​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ ប្រភព៖​FB: Wildlife Alliance Cambodia»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕ សូមមើលរូបភាពស្រ់សស្អាតខាងក្រោម៖