ល្មិលគុណ ម្ចាស់ខំដាក់ចំណីឲ្យស៊ីរាល់ថ្ងៃ បែរជាហក់មកត្របាក់ស៊ីទាំងមនុស្សទាំងរស់ ពេលឃើញក្រពើនោះហើយគាំងគ្រប់គ្នាតែម្ដង

0

បរទេស៖ នៅប្រទេសឥណ្ឌូនេស៊ីស្ត្រីម្នាក់(ខាងមន្ទីរពិសោធន៍) ត្រូវបាន ស្លា ប់ បា ត់ ប ង់ ជីវិតយ៉ាង អា ណោ ច អា ធ័ ម ក្រោមស្នាដៃ ក្រ ពើ កំ ណា ច ដ៏ធំមួយក្បាល នៅគ្រាដែលគាត់បានដាក់ចំណីឲ្យវាស៊ី។ ហេតុការណ៍បានកើតឡើងក្នុងខេត្ត North Sulawesi ប្រទេសឥណ្ឌូនេស៊ី ដែលបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

បើតាមពត៍មានស្រ្តី រ ង គ្រោះ ខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា អ្នកស្រី Deasy Tuwo មានអាយុ ៤៤ឆ្នាំ គឺជាអ្នកវិទ្យាសាស្រ្តម្នាក់ នៅឯមន្ទីរពិសោធន៍ CV Yosiki Laboratory ក្នុងខេត្ត North Sulawesi ។

ក្នុងករណីនេះផងដែរត្រូវបានគេដឹង គឺនៅគ្រាដែលបុគ្គលិកមន្ទីរពិសោធន៍ បានប្រទះឃើញថា ក្នុងអាងចិញ្ចឹមក្រពើហាក់មិនប្រក្រតី (ទីតាំងក្នុងបរិវេណមន្ទីរពិសោធន៍) ដោយឃើញមានបំណែកសាច់ និងរបស់របរមួយចំនួននៅក្នុងអាង ដែលត្រូវបានគេស្គាល់ថា ជារបស់អ្នកស្រី Deasy Tuwo រហូតបង្កការភ្ញាក់ផ្អើល និងបានរាយការណ៍ដំណឹងនេះ ទៅដល់មន្រ្តីប៉ូលិសជំនាញក្នុងតំបន់ ដើម្បីចុះមកធ្វើអន្តរាគមន៍តែម្តង។អាងទឹកចិញ្ចឹមក្រពើនោះ មានកម្ពស់២ម៉ែត្រកន្លះ ចំណែកឯក្រពើវិញ មានប្រវែងខ្លួន៥ម៉ែត្រហើយវាត្រូវបានគេដាក់ឈ្មោះឲ្យថា Merry ។

បន្ទាប់ពីកើតហេតុ ប៉ូលិសរួមនឹងក្រុមជួយសង្គ្រោះបានចុះមកដល់កន្លែងកើតហេតុ និងបានសហការគ្នា ចាប់ក្រពើកំណាច Merry នោះ យកទៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ក្នុងស្រុក Bitung ដើម្បីធ្វើតេស្តពិនិត្យលម្អិតបន្ថែមក្នុងក្រពះរបស់វាផងដែរ។

គួរឲ្យដឹងផងដែរថា ប៉ូលិសបាននឹងកំពុងធ្វើការស្រាវជ្រាវរកមុខម្ចាស់ក្រពើខាងលើនេះ ហើយគេជឿជាក់ថា ម្ចាស់ក្រពើនេះ គឺជាបុរសពាណិជ្ជករជនជាតិជប៉ុនមួយរូប ដែលបានបើកកន្លែងទីពិសោធន៍នេះឡើង ដើម្បីមកដោះស្រាយជុំវិញនឹងករណីដែលបានកើតឡើងនេះ។ហើយប្រសិនណា បើក្នុងករណីរកឃើញថា ម្ចាស់ក្រពើខាងលើនេះ ពុំមាន ច្បា ប់ អនុញ្ញាតត្រឹមត្រូវ រូបគាត់ក៏នឹងត្រូវប្រឈមមុខពីការ ចា ប់ ខ្លួនផងដែរ។

ចំណែកឯ បំណែកសាកសពអ្នកស្រី Deasy Tuwo ដែលនៅសេសសល់ ត្រូវបានបងប្អូនសាច់ញាតិ រៀបចំធ្វើបុណ្យទៅតាមប្រពៃណី ខណៈក៏មានមហាជនជាច្រើនបានសម្ដែងក្តីទុក្ខសោក និងចូលរួម រំ លែ ក ទុ ក្ខ ដល់ក្រុមគ្រួសារនៃ ស ព ផងដែរ ៕