បងប្អូនយើងខាងបឹងកក់ យប់មិញនេះ រកឃើញអ្នកភូមិឆ្លងកូវីដ ឡានពេទ្យទៅយកបន្តកន្ទុយគ្នាទាំងយប់ (មានវិដេអូ)

0

កាលពីយប់មិញនេះ ត្រូវនឹងថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានយកឡានពេទ្យទៅដឹកប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ ចុះយកសំណាករួច ហើយបានរកឃើញថា មានការឆ្លងជំងឺកូវីដ១៩ ។

ហើយចំពោះអ្នកជំងឺដែលត្រូវក្រុមគ្រូពេទ្យចុះទៅយក កាលពីយប់មិញនេះ គឺមានចំនួន ១២១ នាក់ដែលមានទីលំនៅ នៅភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ហើយភូមិ២៣ នៃសង្កាត់​បឹងកក់ទី២ ខណ្ឌទួលគោក នេះដែរត្រូវ​បាន​កំណត់​ជាតំបន់ក្រហម​ ក្រោយមានករណីផ្ទុះ​​ឆ្លងរាលដាលលើ​ពលរដ្ឋ​មាន​ទាំង​ចាស់ទាំងក្មេង៕ សូមមើលវីដេអូខាងក្រោម៖

វីដេអូ៖