ផ្ទះចាស់មួយលក់ថោកៗ គ្មានអ្នកទិញ ស្រាប់តែបុរសម្នាក់បានទិញវា មានអីក្លាយជាអ្នកមានបាត់!

0

បុរសម្នាក់មានការភ្ញាក់់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីរកឃើញថា ផ្ទះចំណាស់ដែលខ្លួនបានទិញមានផ្ទុកទ្រព្យសម្បត្តិជាច្រើន ដោយសរុបជាទឹកប្រាក់ស្មើនឹង ៤០ដងនៃតម្លៃផ្ទះនោះ។

កាលពីខែធ្នូ ឆ្នាំ ២០២០កន្លងមក លោក Alex Archbold និងភរិយា ដែលជាម្ចាស់ហាងបុរាណមួយឈ្មោះថា Curiosity Inc ក្នុងប្រទេសកាណាដាបានចំណាយលុយ ១០,០០០ដុល្លារ ក្នុងការទិញផ្ទះរបស់អតីតគ្រូតន្រ្តីព្យាណូមួយរូប។ លោកអះអាងថា លោកមិនដែលបានចូលទៅក្នុងផ្ទះខាងលើទេ បន្ទាប់ពីទិញរួច ដូចនេះលោកមិនដឹងថាខាងក្នុងផ្ទះមានអ្វីខ្លះនោះទេ។

យ៉ាងណាមិញ បន្ទាប់ពីចំណាយពេលដើរពិនិត្យមើលក្នុងផ្ទះសព្វគ្រប់ លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលបានរកឃើញរបស់មានតម្លៃជាច្រើនដូចជា គ្រឿងអលង្ការមាស សម្លៀកបំពាក់ម៉ូតល្បីៗ លុយ ដុំប្រាក់ទម្ងន់ ២.៨គីឡូក្រាម និងរបស់របរមានតម្លៃជាច្រើនទៀត។

នេះបើយោងទៅតាម វីដេអូ ដែលលោកបានបង្ហោះក្នុងបណ្ដាញ YouTube លោកបានធ្វើការប៉ាន់ស្មានថា តម្លៃសរុបនៃវត្ថុដែលរកបាននៅក្នុងផ្ទះគឺស្មើនឹង ៤០ ម៉ឺនដុល្លារឯណោះ។គួរជម្រាបថា បច្ចុប្បន្ននេះ លោកបានយកវត្ថុទាំងនោះ ទៅធ្វើការដេញថ្លៃនៅក្នុងគេហទំព័រមួយ ហើយការលក់ដំបូងរបស់លោកគឺទទួលបានជាង ២៥ ម៉ឺនដុល្លារហើយ៕ សូមមើលរូបភាពខាងក្រោម៖