លោកស្រី ទ្រី ដាណា ក្រោយពីបានដឹង សមត្ថកិច្ចម្នាក់ត្រូវរងរបួសដោយសារបុគ្គលិក FoodPanda ជិះម៉ូតូបុក បានជូនថវិកា និងនិយាយបែបនេះថា….

0

បុគ្គលិកFoodpanda ជិះម៉ូតូលឿនជ្រុល បុកសមត្ថកិច្ចអន្តរាគមន៍ខណ្ឌមានជ័យ​ កំពុងអនុវត្តវិធានការបិទខ្ទប់​ក្នុងតំបន់ក្រហម ដេីម្បីទប់ស្កាត់កូវីដ១៩​ បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ​ កាលពីល្ងាចថ្ងៃទី២​ ខែឧសភា​ ឆ្នាំ២០២១​ ។


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ហេតុការណ៍នេះបានកើតឡើងនៅចំណុច ច្រមុះជ្រូកស្ទឹងមានជ័យ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង៦ និង១៥នាទីល្លាចថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២១ ។


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
សមត្ថកិច្ចដែលរងរបួសក្នុងហេតុការណ៍នេះមានឈ្មោះ សុត ពន្លឺ បណ្តាលអោយរងរបួសជើង បញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ ។ ចំណែកជនបង្កមានឈ្មោះ រត្ន័ ភេទប្រុស អាយុជាង ២០ ឆ្នាំ ជាបុគ្គលិក foodpenda ត្រូវបានឃាត់ខ្លួនបញ្ជូនទៅប៉ុស្តិនគរបាលស្ទឹងមានជ័យ៣ ដើម្បីចាត់ការណ៍បន្តតាមនិតិវិធីច្បាប់។

ក្រោយពីបានឃើញហេតុការណ៏មួយនេះ ស្រាប់តែលោកស្រី ទ្រី ដាណា បានសរសេរបង្ហោះបែបនេះថា៖ «អាណិតលើសពីអាណិត ថ្ងៃមុន ខ្ញុំឃើញគេផ្សាយពីគាត់កំពុងហូបបាយថ្ងៃម៉ោងជិត២ មុខឡើងខ្លោចអស់ ខ្ញុំបង្ហាញប្ដីមើល ស្រាប់តែល្ងាចមិញ ឃើញអ្នកដឹកជញ្ជូនបើកម៉ូតូបុកគាត់ មើលផ្លាកឈ្មោះទៅ ឈ្មោះគាត់ហ្នឹង ពន្លឺ។ នាងខ្ញុំមានតែការលើកទឹកចិត្ត ជួយថវិកា 500$ ដើម្បី

ព្យាបាលរបួស មើលថែខ្លួន ឱ្យឆាប់ជាសះស្បើយឡើងវិញ។បងប្អូនបើកបរ មេត្តាយោគយល់អធ្យាស្រ័យ ជៀសវាងបង្ករគ្រោះថ្នាក់។ ឃើញសមត្ថកិច្ច ក្រុមគ្រូពេទ្យ និងអាជ្ញាធរ គាត់ហត់ណាស់ហើយ យើងត្រូវចូលរួមទាំងអស់គ្នា ដើម្បីកាត់ផ្ដាច់ការឆ្លង នាំភាពស្រស់បំព្រងមកឱ្យទឹកដីយើងវិញ។ អនុវត្តទាំងអស់គ្នា ៣កុំ ៣ការពារ»៕