ខ្លាំងប៉ះខ្លាំង! ក្រពើយក្សទឹកប្រៃ ប៉ះគ្នាដោយចៃដន្យជាមួយជាមួយត្រីឆ្លាមឈ្មោល ផ្អើលដល់មនុស្ស (មានវីដេអូ)

0

ប្រទេសអូស្ត្រាលី៖ ពិតជាពិបាករៀងៗខ្លួន នៅពេលដែលត្រីឆ្លាម (Bull Shark)ឈ្មោលមានទំហំធំល្មម នឹងដងខ្លួនរហូតដល់ ២ ម៉ែត្រនិងសត្វក្រពើទឹកប្រៃមានប្រវែងប្រហែលជិត ៥ ម៉ែត្រមានទម្ងន់រហូតដល់ទៅ ១.៣០០ គីឡូក្រាម បានជួបគ្នាដោយចៃដន្យនៅក្នុងទន្លេអ័រ ភាគពាយព្យនៃប្រទេសអូស្ត្រាលី។

វីដេអូមួយ ត្រូវបានចែករំលែកក្នុងបណ្ដាញសង្គមវីដេអូ យូធូប ដែលមានឈ្មោះ Caravan Adventure Aus បានបង្ហាញកំពូលអ្នកប្រមាញ់ក្នុងទឹកទាំងពីរក្បាលនេះ បានជួបទល់មុខគ្នា។ វីដេអូមួយនេះថតបានដោយ
លោកស្រី Chelsea Wood និងលោក Bryce Connole ខណៈអ្នកទាំងពីរកំពុងតែវិស្សមកាល និងស្ទូចត្រីលេងនៅទីនោះ


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយោងតាមកាសែត The Sun បានបង្ហាញវីដេអូទាក់ទងទៅនឹងហេតុការនេះ។ចំណែកលោកស្រី Chelsea Wood និងលោក Bryce Connole បានថតវីដេអូដ៏អស្ចារ្យមួយនៅពេលវិស្សមកាល និងបានចែករំលែកនៅលើឆានែលយូធូប Caravan Adventure Aus ។លោកស្រី Wood បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន NCA ថា មានមនុស្សជាច្រើនកំពុងស្ទូចត្រី ហើយក្មេងៗកំពុងលេងនៅក្នុងទឹក ដូច្នេះពួកគេមិនបានចាប់អារម្មណ៍ទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មើលទៅក្នុងវីដេអូដែលថតបាននោះ ត្រីឆ្លាមមានរូបរាងតូចណាស់ បើប្រៀបធៀបនឹងក្រពើទឹកប្រៃមួយក្បាលនោះ វាជាសត្វល្មូនដែលធំជាងគេបំផុតនៅលើពិភពលោក ។ សត្វក្រពើមួយនោះនឹងក្រពើមានប្រវែងនឹងទំហំខុសគ្នាឆ្ងាយណាស់ហេតុដូច្នេះហើយបានជាត្រីឆ្លាមព្យាយាមហែលគេចខ្លួនពីសត្វក្រពើនោះ៕ បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

វីដេអូ៖